{{baseData.historyTitle}}

{{baseData.historyTitle}}

លក្ខខណ្ឌ
និងគោលការណ៍ឯកជនភាព
នៃការប្រកួត MLBBxOPPO Smooth Legend Cup 2025
អំពីការប្រកួត៖

MLBBxOPPO Smooth Legend Cup (ហៅកាត់ថា "ការប្រកួត") ត្រូវបានរៀបចំ និងផ្សព្វផ្សាយដោយក្រុមហ៊ុន Guangdong OPPO Mobile Telecommunications Corp., Ltd (តទៅនេះហៅថា "OPPO") ជាមួយនឹងការសហការរបស់ Mobile Legends: Bang Bang (MLBB) ដែលដំណើរការដោយ Shanghai Moonton Technology Co.,LTD (តទៅនេះហៅថា "Moonton Games") ហើយស្ថិតនៅក្រោមលក្ខខណ្ឌដូចខាងក្រោម។

ដើម្បីចូលរួមក្នុងការប្រកួត សូមអនុវត្តតាមការណែនាំនៅលើគេហទំព័រនេះ ហើយទទួលយកលក្ខខណ្ឌខាងក្រោម ដែលនឹងបង្កើតកិច្ចព្រមព្រៀងរវាងអ្នក (ហៅថា "អ្នក" ឬ "អ្នកចូលរួម") និង OPPO ។

តាមរយៈការចូលរួមក្នុងការប្រកួត អ្នកទទួលយកច្បាប់នៃការចូលរួមទាំងនេះ (បន្តមកហៅថា "ច្បាប់")។ ប្រសិនបើអ្នកមិនចង់ទទួលយកច្បាប់ទាំងនេះទេ អ្នកអាចមិនចូលរួមប្រកួតបាន។

ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងការប្រកួត អ្នកត្រូវតែមានអាយុចាប់ពី 18 ឆ្នាំ។ ប្រសិនបើអាយុក្រោម 18 ឆ្នាំ អ្នកត្រូវតែទទួលបានការអនុញ្ញាតពីឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ជាមុនសិន មុននឹងចូលរួមការប្រកួត ឬដើម្បីមានសិទ្ធិទទួលបានរង្វាន់។

ច្បាប់នៃការចូលរួម

1.1. ដើម្បីចុះឈ្មោះសម្រាប់ការប្រកួត អ្នកលេងត្រូវតែមានសញ្ជាតិខ្មែរ មានអត្តសញ្ញាណប័ណ្ណខ្មែរ ដែលមានសុពលភាព និងមានអាយុយ៉ាងតិច 18 ឆ្នាំ។ អត្តសញ្ញាណប័ណ្ណនឹងត្រូវបានប្រើសម្រាប់ការផ្ទៀងផ្ទាត់អត្តសញ្ញាណក្នុងអំឡុងពេលចូលរួមប្រកួតនៅទីតាំងប្រកួត។

1.2. អ្នកចូលរួមមិនមែនជាអ្នកដែលធ្លាប់បានចុះឈ្មោះប្រកួតពានអាជីព Mobile Legends: Bang Bang ទាំងបច្ចុប្បន្ន ឬអតីត រួមទាំង៖
1) ពាន MPL គ្រប់តំបន់
2) ការប្រកួតផ្លូវការក្នុងតំបន់៖ MSC, M-Series ជាដើម។

1.3. អ្នកចូលរួមមិនមែនជាបុគ្គលិក Moonton Games និង OPPO ជាដាច់ខាត។

1.4. ក្រុមការងារនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការផ្លាស់ប្តូរសមាជិកក្រុមណាមួយបន្ទាប់ពីការចុះឈ្មោះទេ លុះត្រាតែជួបប្រទះនូវបញ្ហាដែលមិនអាចចៀសបាន។

1.5. អ្នកចូលរួមអាចចុះឈ្មោះជាមួយក្រុមបានតែមួយប៉ុណ្ណោះ។ ប្រសិនបើរកឃើញថាអ្នកចូលរួមបានចុះឈ្មោះជាមួយក្រុមច្រើនជាងមួយ OPPO សូមរក្សាសិទ្ធិក្នុងការដកសិទ្ធិចូលរួមប្រកួត។

លក្ខខណ្ឌនៃការប្រកួត និងរង្វាន់

2.1. OPPO រក្សាសិទ្ធិក្នុងការស្នើសុំអ្នកឈ្នះក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដើម្បីយករង្វាន់។ ភស្តុតាងនៃអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងសៀវភៅធនាគារដែលត្រឹមត្រូវសម្រាប់ការផ្ទៀងផ្ទាត់ គឺជាការសម្រេចចិត្តរបស់ OPPO ។ ក្នុងករណីដែលអ្នកឈ្នះមិនអាចផ្តល់ភស្តុតាងសមរម្យ អ្នកឈ្នះនឹងបាត់បង់រង្វាន់ទាំងស្រុង ហើយគ្មានការផ្តល់ជូនសំណងឡើយ។

2.2. ប្រាក់រង្វាន់ APAC Grand Finals នឹងត្រូវបានបង់ជាលុយដុល្លារអាមេរិច ឬប្រាក់រៀលខ្មែរ ដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងពេលជាក់ស្តែង។

ការផ្សព្វផ្សាយ

3.1. អ្នកឈ្នះបានយល់ព្រមចូលរួមក្នុងការផ្សព្វផ្សាយដែលពាក់ព័ន្ធ និងការយល់ព្រមចំពោះការប្រើប្រាស់ឈ្មោះរបស់ពួកគេ និងព័ត៌មានការឈ្នះសម្រាប់ពាណិជ្ជកម្ម ការផ្សព្វផ្សាយ និងការប្រកាសផ្សេងៗរបស់ OPPO ទាំង online និង offline ទាក់ទងនឹងការប្រកួតដោយគ្មានសំណងបន្ថែម។ ការយល់ព្រមបែបនេះមិនត្រូវរក្សាទុកដោយមិនសមហេតុផលឡើយ។

គោលការណ៍ឯកជនភាព និងព័ត៌មានផ្ទាល់ខ្លួន

4.1. ដើម្បីចុះឈ្មោះចូលរួមការប្រកួត និងផ្ទៀងផ្ទាត់សិទ្ធិរបស់អ្នកក្នុងការចូលរួម អ្នកត្រូវផ្តល់ឈ្មោះពេញ លេខទូរស័ព្ទ និងលេខកូដផ្ទៀងផ្ទាត់របស់អ្នកមកពួកយើង។ ដោយសារការចុះឈ្មោះជាលក្ខណៈក្រុម អ្នកត្រូវដាក់ឈ្មោះ និងលេខ ID ហ្គេមរបស់អ្នក និងសមាជិកក្រុមបួននាក់ផ្សេងទៀត។ នៅពេលទទួលបានការចុះឈ្មោះរបស់អ្នក យើងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងកាលវិភាគនៃការប្រកួត។

4.2 ដើម្បីផ្ទៀងផ្ទាត់ថាអ្នកជាជនជាតិខ្មែរ អ្នកអាចត្រូវបានស្នើសុំឱ្យបង្ហាញអត្តសញ្ញាណប័ណ្ណរបស់អ្នកនៅ OPPO Flagship Store ទៅកាន់បុគ្គលិកដែលមានសិទ្ធិក្នុងការត្រួតពិនិត្យ។

4.3 នៅក្នុងដំណើរការនៃការប្រកួត យើងនឹងប្រមូលលេខ ID ហ្គេមក លេខទូរស័ព្ទ និងអ៊ីមែលរបស់អ្នក។

4.4 ប្រសិនបើអ្នកឈ្នះការប្រកួត យើងអាចនឹងបង្ហាញឈ្មោះរបស់អ្នក និងវីដេអូដែលឈ្នះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់គោលបំណងនៃការផ្សាយពាណិជ្ជកម្ម។

4.5 ប្រសិនបើអ្នកឈ្នះការប្រកួត ដើម្បីផ្ញើរង្វាន់ដល់អ្នក យើង/ដៃគូដែលមានការអនុញ្ញាតរបស់យើង នឹងយកឈ្មោះ អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទរបស់អ្នក។ សូមចំណាំថា ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនដែលបានរៀបរាប់ខាងលើទេ អ្នកនឹងមិនអាចទទួលបានរង្វាន់ទេ។

4.6 ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានប្រើប្រាស់សម្រាប់ការប្រកួតតែប៉ុណ្ណោះ ហើយនឹងត្រូវបានលុបដោយអ្នករៀបចំបន្ទាប់ពីការប្រកួតបានបញ្ចប់។ OPPO នឹងមិនលក់ ចែករំលែក ឬបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឈ្នះជាមួយភាគីទីបីឡើយ។ សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដែល OPPO ប្រមូល ដំណើរការ និងការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក សូមពិនិត្យមើលការជូនដំណឹងអំពីឯកជនភាពរបស់ OPPO ។.

ប្រធានសិក្ត៖

5.1. ការប្រកួតនេះស្ថិតក្រោមប្រធានសិក្ត រួមមានទឹកជំនន់ គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម អំពើភេរវកម្ម ភាពចលាចលនយោបាយ ឧបាយកលបច្ចេកទេស ឬកាលៈទេសៈណាមួយដែលហួសពីការគ្រប់គ្រងដោយសមហេតុផលរបស់ OPPO (\"ព្រឹត្តិការណ៍ប្រធានសិក្ត\")។ OPPO នឹងមិនទទួលខុសត្រូវចំពោះការយឺតយ៉ាវ ឬផលប៉ះពាល់ដែលបង្កឡើងចំពោះអ្នកចូលរួមនៅក្នុងការប្រកួត រួមទាំងអ្នកឈ្នះដែលជាលទ្ធផលនៃព្រឹត្តិការណ៍ប្រធានសិក្តនោះទេ។

សម្គាល់៖

6.1. OPPO មិនទទួលខុសត្រូវចំពោះការខូចខាត បាត់បង់ បំណុល រងរបួស ឬការខកចិត្តដែលកើតឡើង ឬរងទុក្ខដោយលទ្ធផលនៃការចូលរួមប្រកួតនោះទេ។ គ្មានអ្វីនៅក្នុងលក្ខខណ្ឌទាំងនេះ នឹងមិនរាប់បញ្ចូលការទទួលខុសត្រូវរបស់ OPPO ចំពោះការស្លាប់ របួសផ្ទាល់ខ្លួន ឬការក្លែងបន្លំ ដែលបណ្តាលមកពីការធ្វេសប្រហែសរបស់ខ្លួន។ សូមអានលក្ខខណ្ឌដែលបានរៀបរាប់ដោយប្រុងប្រយ័ត្ន។ ការមិនអាន ឬមិនដឹងពីលក្ខខណ្ឌណាមួយ នឹងមិនដោះស្រាយនូវការទទួលខុសត្រូវណាមួយដែលកើតឡើងនោះទេ។

6.2. គ្មានអ្នកដឹកនាំ ឬបុគ្គលិកណាមួយពីក្រុមហ៊ុន OPPO ទទួលខុសត្រូវចំពោះអ្នក ឬភាគីទីបីណាមួយ ចំពោះការខាតបង់ដោយផ្ទាល់ ឬប្រយោល រួមទាំងការខូចខាតសម្រាប់ការបាត់បង់ការប្រើប្រាស់ ការខាតបង់ពេលវេលា ភាពរអាក់រអួល បាត់បង់ប្រាក់ចំណេញ ឬបាត់បង់ឱកាសអាជីវកម្ម។

6.3. យើងសូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌ ឬលុបចោលការប្រកួតបានគ្រប់ពេលវេលា ឬកែប្រែ បញ្ចប់ ឬផ្អាកការប្រកួតនៅពេលឃើញថាមាន virus, worms, bugs ឬការធ្វើអន្តរាគមន៍របស់មនុស្សដែលគ្មានការអនុញ្ញាត ឬមូលហេតុផ្សេងទៀតដែលហួសពីការគ្រប់គ្រងរបស់យើង ធ្វើឱ្យខូចដល់ការគ្រប់គ្រង សុវត្ថិភាព យុត្តិធម៌ ឬការលេងត្រឹមត្រូវនៃការប្រកួត ឬការចុះឈ្មោះ។ យើងមិនទទួលខុសត្រូវចំពោះ៖ (ក) ការបាត់បង់ ការនាំមិនត្រឹមត្រូវ ការយឺតយ៉ាវ ការបញ្ចូលមិនពេញលេញ ឬមិនអាចយល់បាន ឬសម្រាប់ព័ត៌មានបញ្ចូលមិនត្រឹមត្រូវ ទោះជាបណ្តាលមកពីអ្នក ឬដោយឧបករណ៍ ឬកម្មវិធីណាមួយដែលពាក់ព័ន្ធ ឬប្រើប្រាស់ក្នុងការប្រកួត ឬដោយបច្ចេកទេសណាមួយក៏ដោយ។ ឬកំហុសរបស់មនុស្សដែលអាចកើតឡើងនៅក្នុងពេលវេលាចុះឈ្មោះ; (ខ) កំហុសក្នុងការបោះពុម្ព ឬវាយអក្សរនៅក្នុងសម្ភារៈណាមួយដែលទាក់ទងនឹងការប្រកួត។ (គ) កំហុសក្នុងប្រតិបត្តិការ ឬការបញ្ជូន ការលួច ការបំផ្លិចបំផ្លាញ ការចូលប្រើដោយគ្មានការអនុញ្ញាត ឬការកែប្រែ ធាតុ ឬសម្រាប់បច្ចេកទេស បណ្តាញ ទូរស័ព្ទ កុំព្យូទ័រ ហាតវែរ ឬសូហ្វវែរ ដំណើរការខុសប្រក្រតីនៃប្រភេទណាមួយ ឬការបញ្ជូនមិនត្រឹមត្រូវ ឬ ការខកខានក្នុងការទទួលបានព័ត៌មានអំពីបញ្ហាបច្ចេកទេស ឬការកកស្ទះចរាចរណ៍នៅលើអ៊ីនធឺណិត ឬគេហទំព័រណាមួយ; ឬ (ឃ) ការរងរបួស ឬការខូចខាតដល់កុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក ឬទូរស័ព្ទផ្សេងទៀតដែលបណ្តាលមកពីការទាញយកសម្ភារៈណាមួយទាក់ទងនឹងការប្រកួត។

6.4. យើង​អាច​នឹង​ផ្តាច់​សិទ្ធិ​បុគ្គល​ណា​មួយ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ជា៖ (ក) រំលោភ​លើ​ដំណើរ​ការ​ចូល​រួម ឬ​ប្រតិបត្តិការ​នៃ​ការ​ប្រកួត ឬ​គេហទំព័រ ឬ​កម្មវិធី​ទូរស័ព្ទ។ (ខ) ធ្វើសកម្មភាពបំពានលើលក្ខខណ្ឌទាំងនេះ; ឬ (គ) ធ្វើសកម្មភាពមិនមែនបេះដូងអ្នកកីឡា ឬមានចេតនារំខាន រំលោភបំពាន គំរាមកំហែង ឬបៀតបៀនអ្នកដ៏ទៃ។

6.5. ប្រសិនបើការចូលប្រកួតរបស់អ្នកមិនពេញលេញ ឬប្រសិនបើអ្នកប្រើវិធីសាស្រ្តចូលដោយមនុស្សយន្ត ស្វ័យប្រវត្តិ កម្មវិធី ឬស្រដៀងគ្នា ការចូលរួនរបស់អ្នកនឹងត្រូវទុកជាមោឃៈ។ គ្មានអ្វីដែលធំជាងលក្ខខណ្ឌដែលបានចែងនោះទេ។

ផ្សេងៗ៖

7.1. ការប្រកួតនេះត្រូវបានការពារដោយច្បាប់នៃប្រទេសកម្ពុជា។

7.2. មិនអនុញ្ញាតឲ្យស្នើសុំផ្ទេរ ចាត់តាំង ឬរំលោះអត្ថប្រយោជន៍ នឹងត្រូវបានរីករាយឡើយ។ អ្នកយល់ព្រមថាការសម្រេចចិត្តរបស់យើងទាំងអស់ទាក់ទងនឹងការប្រកួតគឺផ្តល់ជូន និងមានប្រសិទ្ធភាពលើអ្នកជាអ្នកចុងក្រោយ។ ការខកខានរបស់ OPPO ក្នុងការអនុវត្តលក្ខខណ្ឌទាំងនេះក្នុងករណីណាក៏ដោយ មិនត្រូវចាត់ទុកថាជាការបំបិទលក្ខខណ្ឌ ហើយនឹងមិនបង្កឱ្យមានការទាមទារដោយបុគ្គលណាមួយឡើយ។ ការ​សម្រេច​ចិត្ត​របស់ OPPO គ្រប់​ពេល​វេលា​ត្រូវ​ជាប់​កាតព្វកិច្ច និង​ជា​ស្ថាពរ។

ជជែកផ្ទាល់

ជជែកផ្ទាល់

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

1800201873

ហៅទៅកាន់ជំនួយការ

1800201873

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក

ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

Service Center

មជ្ឈមណ្ឌល​សេវាកម្ម