OPPO
A5 Pro
បោះជំហានទៅមុខ
IP69 ធន់នឹងទឹក ធន់នឹងធូលី
វិញ្ញាបនបត្រភាពធន់កម្រិតយោធា
ថ្មធំ 5800mAh
AI ជំនួយសេវាទូរស័ព្ទ
ផ្តល់នូវអារម្មណ៍ទន់រលោង
ផ្តល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រទន់ ជាមួយនឹង OPPO Glow ដែលរចនាលើខ្នងខាងក្រោយធានាបានគ្មានស្នាមម្រាមដៃ ផ្តល់នូវភាពរលោង។
ផ្តល់នូវអារម្មណ៍ចាប់កាន់ដ៏ប្រសើរ
រក្សាបាននូវភាពរលោងស្រស់ស្អាត ធ្វើឲ្យលោកអ្នកកាន់តែមានភាពជឿជាក់រាល់ពេលចាប់កាន់ក្នុងដៃ។
IP69 ធន់នឹងទឹក ធន់នឹងធូលី
ធន់នឹងទឹក
គ្រប់ជ្រុងនៃទូរស័ព្ទនេះបានឆ្លងកាត់ការធ្វើតេស្ត IP69, IP68 និង IP66 យ៉ាងម៉ត់ចត់ ដូចជាការទម្លាក់ទឹក ម៉ូតូទឹក ទឹកក្តៅរហូតដល់ 80 ℃ និងការតេស្តច្រើនទៀត។
80°C
ទឹកក្តៅ1
1.5 ម៉ែត្រ 30 នាទី
ត្រាំក្នុងទឹក1
* ផលិតផលនេះធន់នឹងទឹកក្នុងការប្រើប្រាស់ធម្មតា ដែលបានធ្វើតេស្តក្រោមលក្ខខណ្ឌក្នុងមន្ទីរពិសោធន៍ដែលគ្រប់គ្រង ជាមួយនឹងកម្រិត IP69, IP68 និង IP66 ក្នុងមួយ IEC 60529:2013។ វីដេអូនេះគ្រាន់ជាការតេស្ត សូមយោងទៅលើការអនុវត្តជាក់ស្តែងនៃផលិតផល។
វិញ្ញាបនបត្រភាពធន់កម្រិតយោធា
ធន់នឹងការធ្លាក់
បានឆ្លងការពិសោធន៍ភាពធន់ស្តង់ដារយោធាអាមេរិកទៅលើផលប៉ះពាល់ 14 កម្រិតផ្សេងគ្នាដែលធានាលើការប្រើប្រាស់ប្រចាំថ្ងៃបានយ៉ាងល្អ ធន់នឹងការធ្លាក់ អេក្រង់មាំជាងមុន 160%5
ការបង្ហាញ និងសំឡេង
កម្រិតបង្ហាញ 1000nit Ultra Bright6
ភ្លឺជាងមុន ច្បាស់ជាងមុន
6.67" អេក្រង់ភ្លឺច្បាស់ងាយស្រួលអាន សូម្បីតែនៅក្រោមពន្លឺថ្ងៃខ្លាំង។7
ដូច្នេះគ្មានអ្វីមករំខានអ្នកទៀតនោះទេ។
1000nits
ស្រោមដៃសម្រាប់ចុច8
គ្រប់ប្រភេទស្រោមដៃ
អាចដំណើរការ
ទោះប្រើស្រោមដៃក៏នៅតែអាចប៉ះបញ្ជាលើអេក្រង់យ៉ាងរលូន ដោយគ្មានអារម្មណ៍រំខានឡើយ។
Stereo Speakers 2 គ្រាប់
សំឡេងឮពីរោះ
រីករាយជាមួយបទពិសោធន៍សម្លេងដ៏អស្ចារ្យជាមួយកម្រិតសំឡេងដល់ទៅ 300% ក្នុងបរិយាកាសដែលមានសំឡេងរំខាន ហើយពិតជាល្អឥតខ្ចោះសម្រាប់ការទស្សនាខ្សែភាពយន្ត ស្តាប់តន្ត្រី ឬលេងហ្គេមនៅពេលធ្វើដំណើរ។9
កម្លាំងម៉ាស៊ីន
AI ជំនួយសេវាទូរស័ព្ទ
សេវាខ្លាំងជាងមុន គ្រប់កន្លែងដែលអ្នកទៅ
បណ្តាញផ្តាច់មុខរបស់ OPPO ពង្រឹងសេវានៅកន្លែងដែលមានមនុស្សច្រើនដូចជា ស្ថានីយ៍រថភ្លើង ផ្សារទំនើប ក៏ដូចជាតំបន់ដែលមានសេវាខ្សោយដូចជានៅជនបទ និងវាលខ្សាច់ជាដើម។ ភាពយឺតយ៉ាវត្រូវបានកាត់បន្ថយពេលដំណើរការហ្គេម, Chat ជាសំឡេងក្នុងពេលដំណាលគ្នា វាធានាបាននូវបទពិសោធន៍កាន់តែរលូន និងគួរឲ្យទុកចិត្តជាងមុន។
អង់តែនព័ទ្ធជុំវិញ 360°10
សេវាស្ថេរភាពគ្រប់ជ្រុង
ប្លង់អង់តែនស៊ីមេទ្រីបង្កើនប្រសិទ្ធភាពភាពជឿជាក់នៃការតភ្ជាប់ ដោយធានាបាននូវដំណើរការសេវាខ្លាំង មិនថាអ្នកកំពុង streaming ឬលេងហ្គេមក៏ដោយ។
Outdoor Mode
ប៉ះបញ្ជាពេលចេញក្រៅ
ជម្រុញឲ្យកម្មវិធីកាន់តែរលូន ផ្តល់នូវសំឡេងឮខ្លាំង ទទួលទូរស័ព្ទដោយមិនចាំបាច់ប៉ះបញ្ជា និងអេក្រង់ Always-On Display ដែលរក្សាឲ្យអ្នកភ្ជាប់ទំនាក់ទំនងកាន់តែប្រសើរ។11
ថ្មធំ 5800mAh12
ថ្មធំដែលប្រើបានយូរ
ថាមពលថ្មដ៏ធំ និងធន់ដែលផ្តល់នូវការប្រើប្រាស់ពេញមួយថ្ងៃ ហើយនៅតែអាចទុកចិត្តបានលើសពី 80% នៃថាមពលថ្មថ្មី សម្រាប់រយៈពេលជាង 4 ឆ្នាំ ដែលធានាថាអ្នកអាចធ្វើការ និងលេងដោយគ្មានការបារម្ភ។13
36 ម៉ោង
ការហៅទូរស័ព្ទ14
17 ម៉ោង
វីដេអូ Steaming14
45W SUPERVOOCTM សាកលឿន15
សាកលឿន
បញ្ចូលថ្មក្នុងរយៈពេលប៉ុន្មាននាទីជាមួយនឹងការសាកថ្មលឿនដោយមិនចំណាយពេលយូរនិងគ្មានការរំខាន។
Snapdragon® 6s 4G
Gen1 Mobile Platform16
ការអនុវត្តគ្រប់ជ្រុងជ្រោយដែលអាចទុកចិត្តបាន។
បន្ទះឈីប 11nm Snapdragon® 6 series ផ្តល់នូវថាមពលថ្មដ៏មានប្រសិទ្ធភាព ដំណើរការរលូន និងការតភ្ជាប់យ៉ាងរហ័ស ដែលផ្តល់នូវបទពិសោធដ៏គួរឲ្យទុកចិត្តបាន។
មុខងារបន្ថែម RAM17
ពង្រីកនូវសក្តានុពលរបស់អ្នក
បង្កើនប្រសិទ្ធភាពដោយកាត់ចេញពីទំហំផ្ទុក ដើម្បីនាបាននូវការធ្វើកិច្ចការច្រើនយ៉ាងរលូនដោយមិនមានការយឺតយ៉ាវសូម្បីតែក្នុងពេលប្រើប្រាស់ខ្លាំង។
AI GameBoost + ប្រព័ន្ធបន្សាបកម្តៅ VC cooling
លេងហ្គេមបានយូរ
រីករាយជាមួយការលេងហ្គេមដែលមិនមានការរំខាន ជាមួយនឹងបច្ចេកវិទ្យាបន្សាបកម្តៅធ្វើឲ្យទូរស័ព្ទរបស់អ្នកមានស្ថេរភាព និងមិនក្តៅទូរស័ព្ទពេលលេងហ្គេម។
* សម្រាប់ពណ៌ អាចប្រែប្រួលឬខុសគ្នាបន្តិចបន្តួចពីពណ៌ដែលដាក់នៅលើគេហទំព័រ។ សូមយោងទៅលើផលិតផលជាក់ស្តែង។
កាមេរ៉ា
កាមេរ៉ាច្បាស់កម្រិត 50MP
ចាប់យកភាពច្បាស់
ចាប់យករាល់ព័ត៌មានយ៉ាងលម្អិតជាមួយនឹងកម្រិតច្បាស់ដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងមុខងារ Hi-res ។
Portrait Mode
រូបភាព Portrait ឥតខ្ចោះ
ទទួលបានរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងផ្ទៃខាងក្រោយព្រាលៗ
AI Portrait Retouching
សម្រស់ធម្មជាតិដ៏ល្អស្រស់ស្អាតរបស់អ្នក
កែប្រែរូបភាពរបស់អ្នកឲ្យកាន់តែស្រស់ស្អាតតាមបែបធម្មជាតិ
Livephoto
ជីវិតរស់រវើក
ផ្តិតយករូបភាពល្អៗប្រកបដោយគុណភាព
រស់រវើក
AI លុបរូបភាពវៃឆ្លាត 2.0
លុបនូវអ្វីដែលមិនចង់បាន
AI លុបចំណាំងផ្លាត
លុបចំណាំងផ្លាតភ្លាមៗ
AI បំបាត់ព្រាល
ព្រាលៗ
មុន
ក្រោយ
មុន
ក្រោយ
មុន
ក្រោយ
AI បង្កើតរូបភាពវ័យឆ្លាត
ច្នៃប្រឌិតរូបភាពរបស់អ្នក
AI បង្កើតរូបជាក្រុម មនុស្សកាន់តែច្រើន កាន់តែរីករាយ អាចបង្កើតរូបច្រើនស្ទាយ៍របស់អ្នកនិងមិត្តរបស់អ្នករហូតដល់ 25 នាក់។
មុន
ក្រោយ
វីដេអូពីរប្លង់
បង្កើនភាពសប្បាយរីករាយទ្វេដង
ថតវីដេអូដោយប្រើកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលដំណាលគ្នា
ល្អបំផុតសម្រាប់ការថតវីដេអូ ឬចែករំលែកបទពិសោធន៍។
បច្ចេកវិទ្យា Trinity Engine
ការបង្កើនប្រសិទ្ធភាពកម្លាំងម៉ាស៊ីន
ការបង្កើនប្រសិទ្ធភាពប្រកបដោយភាពច្នៃប្រឌិតរបស់ OPPO ធានាបាននូវដំណើរការរលូន និងគួរឲ្យទុកចិត្ត។
ការពារភាពរលូន 48 ខែ18
4 ឆ្នាំលេងយ៉ាងសប្បាយរីករាយ
ទទួលបានបទពិសោធន៍ដូចថ្មី ដោយសារការធ្វើតេស្តប្រសិទ្ធភាពរយៈពេលវែងយ៉ាងម៉ត់ចត់របស់ OPPO។
AI Assistant for Documents
សង្ខេប, បកប្រែ, សរសេរអត្ថបទឡើងវិញដោយគ្រាន់តែចុចមួយប៊ូតុង។
AI Assistant for Notes
ដុសខាត់អត្ថបទ សង្ខេបអត្ថបទ បន្លាយអត្ថបទ សរសេរអត្ថបទ។
កំណត់សម្គាល់៖
* លក្ខណៈពិសេស AI ដែលបានពិពណ៌នានៅលើវេបសាយអាចនឹងមិនត្រូវបានរួមបញ្ចូលនៅក្នុងការអាប់ដេតកម្មវិធីនៅពេលបើកដំណើរការ។ នៅក្នុងប្រទេស និងតំបន់មួយចំនួនលក្ខណៈពិសេស AI ទាំងនេះនឹងត្រូវបានអាប់ដេតតាមរយៈ OTA ។សូមយោងទៅលក្ខណៈពិសេសនៅក្នុងការអាប់ដេតជាក់ស្តែង។
* ការចូលត្រូវទាមទារគណនី ដើម្បីចូលប្រើមុខងារ OPPO AI មួយចំនួន។
* លក្ខណៈពិសេស OPPO AI នឹងប្រែប្រួលដោយសារ ច្បាប់ តំបន់ និងទីតាំងរបស់អ្នកប្រើប្រាស់។ អ្នកប្រើប្រាស់ត្រូវតភ្ជាប់អ៊ីនធឺណិត ដើម្បីប្រើមុខងារ AI ទាំងនេះ។
* លក្ខណៈពិសេស OPPO AI ដែលបង្ហាញនៅលើវេបសាយនេះ (ប៉ុន្តែមិនកំណត់ចំពោះ UI និង Background) គឺដើម្បីបង្ហាញតែមុខងារតែប៉ុណ្ណោះ។ មុខងារទាំងនេះ គឺជាផ្នែកមួយនៃការអាប់ដេតកម្មវិធីផ្សេងៗ ហើយអាចប្រែប្រួលទៅតាមពេលវេលា និងទីកន្លែង (តំបន់) នៃការចាប់ផ្ដើមអាប់ដេតកម្មវិធី។ សូមយោងទៅលើមុខងារពិត។
* រូបភាពផលិតផលគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ សូមយោងទៅផលិតផលពិតជាក់ស្តែង។ លក្ខណៈពិសេសនៃផលិតផល និងការពិពណ៌នាមួយចំនួនអាចនឹងផ្លាស់ប្តូរដោយសារហេតុផលដូចជា ការផ្លាស់ប្តូរអ្នកផ្គត់ផ្គង់ ឬអ្នកផលិត។ ទិន្នន័យនៅលើវេបសាយផ្តល់ដោយ OPPO កំណត់ប៉ារ៉ាម៉ែត្របច្ចេកទេស។ ហើយទិន្នន័យតេស្តសាកល្បងត្រូវបានប្រមូលពីមន្ទីរពិសោធន៍ និងអ្នកផ្គត់ផ្គង់។ ក្នុងកាលៈទេសៈជាក់ស្តែង ទិន្នន័យនឹងមានភាពខុសគ្នាបន្តិចបន្តួច អាស្រ័យលើការអាប់ដេតម្មវិធី និងបរិយាកាសជាក់លាក់។
1. OPPO A5 Pro ធន់នឹងទឹក ធន់នឹងធូលី គឺត្រូវបានធ្វើតេស្តក្នុងបន្ទប់ពិសោធន៍ ដែលមានកម្រិត IP69 IP68 និង IP66 ក្រោមស្តង់ដារ IEC 60529 ទូរស័ព្ទអាចទ្រទ្រង់នឹងកម្តៅ 80°C ក្នុងបរិមាណទឹក 14–16 L/min និងសម្ពាធទឹក 8000-10000 KPa សម្រាប់រយៈពេល 120 វិនាទីនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍ ហើយទូរស័ព្ទនឹងគ្មានការខូចខាតបន្ទាប់ពីស្ថិតនៅជម្រៅទឹក 1.5 ម៉ែត្រនៅសីតុណ្ហភាព 20-26°C ក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍។ ការធន់នឹងទឹក ធន់នឹងធូលីមិនមែនជាលក្ខខណ្ឌអចិន្ត្រៃយ៍នោះទេ។ ភាពធន់អាចនឹងថយចុះដូច្នេះសូមកុំព្យាយាមសាកទូរស័ព្ទពេលសើម ហើយចំពោះការខូចខាតលើវត្ថុរាវមិនស្ថិតក្រោមការធានាទេ។
2. OPPO A5 Pro បានឆ្លងការសាកល្បងការតេស្តកម្រិតភាពធន់ MIL-STD 810H military ដែលរួមបញ្ចូលការធ្វើតេស្តទម្លាក់ជាច្រើនមុំ ការធ្វើតេស្តពីផលប៉ះពាល់ និងការធ្វើតេស្តស្តង់ដារផ្សេងៗទៀតដោយសារកត្តាដូចជា ម៉ាស៊ីន និងទម្លាប់នៃការប្រើប្រាស់ផ្សេងៗ។ សូមយោងទៅលើបទពិសោធន៍ពិត។
3. ដំណើរការ AI LinkBoost អាចប្រែប្រួលដោយសារច្បាប់តាមតំបន់ ឧបករណ៍ និងបរិយាកាសជុំវិញ។ សូមយោងតាមបទពិសោធន៍ពិត។
4. សមត្ថភាពថ្ម 5800mAh (តម្លៃធម្មតា)។ រូបភាពនៅទីនេះសម្រាប់តែឯកសារយោងប៉ុណ្ណោះ។សូមយោងទៅផលិតផលពិត។
5. វាត្រូវបានប្រៀបធៀបជាមួយបន្ទះអេក្រង់ជំនាន់មុន។
6. ពន្លឺអេក្រង់បានប្រមូលពី OPPO Labs។ ទិន្នន័យពិតអាចនឹងខុសគ្នាបន្តិចបន្តួច ដោយសារការអាប់ដេតកម្មវិធី ការតេស្ត និងបរិយាកាសជាក់លាក់។
7. ទំហំអេក្រង់ត្រូវបានវាស់តាមអង្កត់ទ្រូង។ ទំហំអេក្រង់របស់ OPPO A5 Pro មានទំហំ 6.67" ។ ទិន្នន័យនឹងខុសគ្នាបន្តិចបន្តួចអាស្រ័យលើការតេស្តជាក់លាក់ និងតេស្តបរិស្ថានជាក់ស្តែង។
8. អនុញ្ញាតិប្រើស្រោមដៃដែលមានកម្រាស់ 5mm សម្រាប់ការចុចបញ្ជា។ Splash Touch នឹងត្រូវបានបិទនៅពេលដែល Glov Touch ដំណើរការ។
9. កម្រិតសំឡេងមកពី OPPO Labs។ ទិន្នន័យពិតនឹងខុសគ្នាបន្តិចបន្តួចដោយសារការអាប់ដេតកម្មវិធី ការតេស្ត និងបរិយាកាសជាក់លាក់។
10. អង់តែននៅលើ OPPO A5 Pro មានទីតាំងស៊ីមេទ្រីនៅក្នុងទូរស័ព្ទ។ អង់តែន 360° មិនមានន័យថា អង់តែនមានគ្រប់មុំនៃទូរស័ព្ទនោះទេ។
11. រាល់កម្មវិធីដែលគាំទ្រដំណើរការសម្រាប់ Outdoor Mode អាចប្រែប្រួលដោយសារតែការអាប់ដេតកម្មវិធី និងតំបន់ផ្សេងៗគ្នា។ សូមយោងទៅលើបទពិសោធន៍ជាក់ស្តែង។
12. សមត្ថភាពថ្ម 5800mAh (តម្លៃធម្មតា)។ រូបភាពនៅទីនេះសម្រាប់ជាឯកសារយោងប៉ុណ្ណោះ។ សូមយោងទៅផលិតផលពិតជាក់ស្តែង។
13. សម្រាប់ថ្មនឹងមានអត្រារក្សាសមត្ថភាពថ្មច្រើនជាង 80% បន្ទាប់ពី 4 ឆ្នាំនៃការប្រើប្រាស់។ យោងទៅតាម OPPO lab ស្តីតាមទម្លាប់នៃការប្រើចាំថ្ងៃរបស់អ្នកប្រើប្រាស់ (ការបញ្ចូលថ្មពេញមួយថ្ងៃ)។ ទិន្នន័យបានទទួលពី OPPO Labs ហើយអាចនឹងខុសគ្នាបន្តិចបន្តួច ដោយសារការអាប់ដេតកម្មវិធី និងបរិយាកាសនៃការធ្វើតេស្តជាក់លាក់។
14. ទិន្នន័យ និងការពិពណ៌នាបានពី OPPO Labs។ លទ្ធផលជាក់ស្តែងអាចខុសគ្នា ដោយសារបរិស្ថាន និងទម្លាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ សូមយោងទៅលើបទពិសោធន៍ជាក់ស្តែង។
15. សញ្ញាសម្គាល់ពាក្យ SUPERVOOCTM និងនិមិត្តសញ្ញាគឺជាពាណិជ្ជសញ្ញាដែលគ្រប់គ្រងដោយក្រុមហ៊ុន Guangdong OPPO Mobile Telecommunicatio ns Corp., Ltd. 45W SUPERVOOCTM Flash Charge មានន័យថា ថាមពលឆ្នាំងសាកគឺ 45W ។ ថាមពលទិន្នផលពិតអាចប្រែប្រួលដោយសារបរិយាកាសខុសៗគ្នា។
16. ទិន្នន័យ Snapdragon® 680 4G Mobile Platform ត្រូវបានផ្ដល់ដោយ Qualcomm® ផ្លូវការ។
17. RAM Expansion បន្ថែមពីលើ RAM ដើម។ នេះធ្វើឡើងដោយសារ software optimization។
18. OPPO A5 Pro មានទំហំ 256GB ឬ ROM ធំជាងនេះ ត្រូវបានឆ្លងកាត់ការរក្សាភាពរលូន 48 ខែ។ "ការរក្សាភាពរលូន 48 ខែ" មានន័យថា តាមរយៈ ការបង្កើនប្រសិទ្ធភាពកម្មវិធី hardware និងបច្ចេកវិទ្យាផ្សេងទៀត។ OPPO A5 Pro បានឆ្លងកាត់ការធ្វើតេស្តភាពរលូន 48 ខែនៅក្នុងមន្ទីរពិសោធន៍របស់ OPPO ។ "ការរក្សាភាពរលូន" មិនមែនមានន័យថា វាមិនមានការយឺតយ៉ាវនោះទេដោយសារកត្តា ROM, បណ្តាញបរិយាកាស និងការប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងៗ។ បទពិសោធន៍ជាក់ស្តែងអាចនឹងខុសគ្នា ដូចនេះសូមយោងទៅលើបទពិសោធន៍ជាក់ស្តែង។
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
មជ្ឈមណ្ឌលសេវាកម្ម