Select your country or region

ទស្សនាវីដេអូ

រចនាបថរូបរាងស្តើង

8.93

mm

ស្តើងដូចខ្មៅដៃ⁵

229

g

ស្រាលដូចកែវកាហ្វេ⁶

ផាសុកភាពក្នុងការចាប់កាន់

រូបរាងស្អាត ស្តើង និងឆ្លាតវៃ។ ទូរស័ព្ទដែលអាចបត់បានស័ក្កិសមនឹងដៃរបស់អ្នក ទោះបញ្ជាទូរស័ព្ទដោយដៃម្ខាងក៏ងាយស្រួលកាន់ផងដែរ។

6.62"

អេក្រង់ធំ

20.7:9

Bar Phone-Like Ratio

លាតត្រដាងភាពភ្លឺចែងចាំងដ៏អស្ចារ្យ

វិស្វកម្មទំនើបរួមជាមួយនឹងការដាក់បញ្ចូលស្រទាប់ស្តើងបំផុតបង្កើតបានជាការរចនាដ៏ស្តើងបំផុត មិនថាពេលបើកឬបត់ នៅតែទទួលបានអារម្មណ៍ស្តើងខ្លាំង ។ សូមរីករាយជាមួយអារម្មណ៍នៃការកាន់ដ៏រីករាយ និងការបង្ហាញដែលគ្មានដែនកំណត់។

8.12"

អេក្រង់ធំ

4.21

mm

ស្តើងបំផុត⁵

ការការពារដ៏រឹងមាំ
គ្រប់ផ្នែកគឺបង្កើតឡើងដើម្បីការប្រើប្រាស់បានយូរអង្វែង

គន្លាក់បត់ទីតាញ៉ូម

ត្រូវបានទទួលស្គាល់ជាមួយនឹងភាពធន់ក្នុងការបត់។ វាផលិតចេញពី 3D-printed គន្លាក់បត់ទីតាញ៉ូម កាត់បន្ថយកម្រាស់ 26% ផ្សំជាមួយលោហៈធាតុដ៏រឹងមាំដ៏រឹងមាំកម្រិត 2200Mpa។

2200 Mpa

Hinge ដែលផលិតពីដែកថែបកម្រិតខ្ពស់⁷

36%

ភាពធន់ស្នាមផ្នត់កាន់តែរឹងមាំ⁸

TÜV Rheinland បញ្ជាក់ពីភាពបត់ដែលមានទុកចិត្ត²

TÜV Rheinland វិញ្ញាបនប័ត្រកាត់បន្ថយស្នាមប្រេះ²

ស៊ុមអាលុយមីញ៉ូមការពារ

ស៊ុមនេះត្រូវបានផលិតឡើងពីលោហៈធាតុអាលុយមីញ៉ូមប្រភេទទី ៧ ដែលប្រើក្នុងឧស្សាហកម្មយន្តហោះ ដែលរឹងមាំខ្លាំង ព្រមទាំងមានថ្នាំពណ៌ anodised ដែលរឹងមាំធន់។⁸

30%

បង្កើនកម្លាំង⁸

មិនជ្រាបទឹកគ្រប់កម្រិត

រីករាយជាមួយភាពធន់នឹងទឹកខ្ពស់បំផុតក្នុងកម្រិត IPX6, IPX8, និង IPX9។⁹ ធន់នឹងការប៉ះទង្គិចឬការធ្លាក់ផ្សេងៗទោះជានៅកន្លែងណាក៏ដោយ។

កញ្ចក់ Nanocrystal ស្តើងបំផុត

កញ្ចក់មីក្រូគ្រីស្តាល់ជំនាន់ថ្មី ជួយបង្កើនភាពធន់ ដោយមានការកើនឡើង 10% នៃភាពគ្រីស្តាល់ និង 20% ទៅលើភាពធន់ចំពោះការប៉ះទង្កិចខ្លាំងៗ ។ អ្នកអាចរីករាយជាមួយនឹងភាធន់ដ៏ល្អប្រសើរនេះ ជាមួយនឹងការការពារដែលអាចប្រឆាំងនឹងការសឹករេចរឹល និងការប៉ះទង្គិចប្រចាំថ្ងៃ។

10%

ការកើនឡើងនៃគ្រីស្តាល់⁸

20%

ធន់នឹងការប៉ះទង្កិចធ្ងន់ធ្ងរ⁸

អេក្រង់ភ្លោះដែលអាចបត់បែនបាន

អេក្រង់ខាងក្នុងមានលក្ខណៈពិសេស UTG ដែលអាចប្រើប្រាស់បានយូរនិងធន់ ជាមួយស្រទាប់ពីរដែលប្រឆាំងការប៉ះទង្គិច ផ្តល់នូវការការពារដ៏ល្អឥតខ្ចោះប្រឆាំងនឹងការធ្លាក់។

30%

ការកែលម្អភាពធន់នឹងការពត់កោង⁸

70%

ធន់នឹងការប្រើប្រាស់ខ្លាំងជាងមុន⁸

អេក្រង់ដ៏អស្ចារ្យ ខាងក្នុង និងខាងក្រៅ
6.62"
ទំហំអេក្រង់ធំ LTPO
1-120Hz
ល្បឿនអូសបញ្ជា
2450nits
ពន្លឺ¹⁰
2616 x 1140
គុណភាពបង្ហាញ
អេក្រង់ដ៏អស្ចារ្យ ខាងក្នុង និងខាងក្រៅ
8.12"
ទំហំអេក្រង់ធំ LTPO
1-120Hz
ល្បឿនអូសបញ្ជា
2100nits
ពន្លឺ¹⁰
2480 x 2248
គុណភាពបង្ហាញ
ការពារភ្នែក
ផាសុកភាពភ្នែក
បានត្រួតពិនិត្យទៅលើសីតុណ្ហភាពពណ៌ល្អបំផុត ដែលជួយកាត់បន្ថយភាពតានតឹងភ្នែក ការស្ងួតភ្នែក និងភាពនឿយហត់ភ្នែក - នៅទីកន្លែងដែលងងឹត។
ការបន្ថយពន្លឺប្រកបដោយផាសុកភាព ដោយប្រើបច្ចេកវិទ្យា 2160Hz PWM¹¹
កាត់បន្ថយភាពនឿយហត់ក្នុងសម្លឹងមើលក្នុងស្ថានភាពពន្លឺតិច។
មុខងារសម្រាប់ការគេង
កាត់បន្ថយការប៉ះពាល់ពីពន្លឺពណ៌ខៀវ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់របស់វាទៅលើការគេង ដែលជួយឱ្យអ្នកបន្ធូរអារម្មណ៍ និងសម្រាកបានល្អប្រសើរជាងមុន។
Misty White
បង្ហាញភាពឆើតឆាយនៃកំពូលភ្នំដែលគ្របដណ្តប់ដោយព្រិលដែលមានពន្លឺថ្ងៃ ជាមួយនឹងថ្នាំណាណូអុបទិកកម្រិតខ្ពស់ដែលផ្តល់នូវផ្ទៃបង្ហាញឡើងចុះ ជាមួយវាយនភាពដ៏ស្រស់ស្អាត។
Cosmic Black
បង្ហាញពីភាពទំនើបជាមួយនឹងផ្ទៃរលោងដូចសូត្រ ដែលសម្រេចបានតាមរយៈសិប្បកម្មកម្រិតខ្ពស់។ វាយនភាពពិសេសរបស់វាឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃផ្ទៃមេឃពេលយប់ដែលពោរពេញដោយផ្កាយ—រលោង ឆើតឆាយ និងទាក់ទាញឥតឈប់ឈរ។

ថាមពលនិងកម្លាំងម៉ាស៊ីន

កម្លាំងខ្លាំងបំផុត, ទំហំតូចបំផុត
ថ្ម OPPO Silicon-carbon ទំហំ 5600mAh ផ្តល់នូវដង់ស៊ីតេថាមពលដែលមិនអាចប្រៀប ហើយផ្តល់ថាមពលថ្មប្រើប្រាស់បានយូរ។
ថាមពលក្នុងការធ្វើការងារ និងការកម្សាន្ត
រីករាយជាមួយការពង្រីកអេក្រង់ OPPO Find N5 ធ្វើឲ្យអ្នកភ្ជាប់ទំនាក់ទំនង កម្សាន្ត ទោះកំពុងធ្វើដំណើរហោះហើររយៈពេលយូរក៏ដោយ។ ថ្មនេះផ្តល់ថាមពលឲ្យអ្នកពេញមួយថ្ងៃប្រើដោយគ្មានការព្រួយបារម្ភ។
25 ម៉ោង
វីដេអូបន្តផ្ទាល់¹³
8.6 ម៉ោង
Zoom Meeting¹³
បញ្ចូលថាមពលថ្មភ្លាមៗ
ទទួលបានបទពិសោធន៍ងាយស្រួលក្នុងការសាកថ្មលឿនដូចផ្លេកបន្ទោរ ជាមួយនឹងជម្រើសប្រើខ្សែ និងឥតខ្សែ ធានាថាទូរស័ព្ទរបស់អ្នកបញ្ចូលថាមពលលឿន និងមានប្រសិទ្ធភាពគ្រប់ពេលដែលអ្នកត្រូវការវា។
80W
SUPERVOOCTM¹⁴
50W
AIRVOOCTM¹⁴
កម្លាំងម៉ាស៊ីនគ្មានគូប្រៀបនៅក្នុងដៃរបស់អ្នក
ប្រើថាមពលដំណើរការ 3nm ចុងក្រោយបំផុតសម្រាប់ល្បឿនដ៏លឿន។ មិនថាលេងហ្គេម ការបំពេញការងារជាច្រើន ឬការបង្កើតមាតិកាផ្សេងៗជាមួយបទពិសោធន៍និងប្រសិទ្ធភាពដែលមិនអាចប្រៀបផ្ទឹមបាន។¹⁵
3nm
ដំណើរការ
+ 45%
AI បង្កើនប្រសិទ្ធភាព
45%
CPU ល្បឿនលឿន
40%
GPU ល្បឿនលឿន
+ 44%
CPU បង្កើនប្រសិទ្ធភាព
+ 40%
GPU បង្កើនប្រសិទ្ធភាព
Trinity Engine
ការផ្ទេរទៅ Mac ដោយគ្មានរអាក់រអួល

បញ្ជាតាម Mac

ចូលប្រើកែសម្រួល និង sync files នៅលើ Mac របស់អ្នកពីចម្ងាយបានយ៉ាងងាយស្រួល។ បំប្លែងទូរស័ព្ទរបស់អ្នកទៅជាកុំព្យូទ័រខ្នាតតូចសម្រាប់ផលិតភាពការងារគ្មានគូប្រៀប។¹⁶

ការផ្ទេរឯកសារទៅ Mac

ផ្ទេរឯកសារពីទូរស័ព្ទរបស់អ្នកទៅ Mac យ៉ាងងាយស្រួល។ មើលរូបថត និងឯកសារដោយផ្ទាល់នៅលើកុំព្យូទ័ររបស់អ្នកដោយមិនចាំបាច់ដោនឡូត។¹⁶

Touch to Share

ចែករំលែកឯកសារ និងរូបថតរវាង Android និង iPhone ។ ដោយគ្រាន់តែទាញយកកម្មវិធី O+ Connect នៅលើ iPhone ។¹⁷

AI បង្កើនផលិតភាពរបស់អ្នក
កិច្ចការងារជាច្រើន
កំណត់ប្រសិទ្ធភាពឡើងវិញជាមួយនឹង Smart Split View និង Boundless View ដ៏ឆ្លាតវៃ។ បទបង្ហាញដោយរលូន, ស្វែងរកគេហទំព័រ និងជជែកកម្សាន្តជាមួយមិត្តភក្តិដោយរលូន—គ្រប់គ្រងកិច្ចការដោយងាយស្រួល ដោយអាចរក្សាអ្វីៗគ្រប់យ៉ាងឱ្យកាន់តែច្បាស់លាស់ដោយគ្រាន់តែប្រើចុងម្រាមដៃរបស់អ្នកប៉ុណ្ណោះ។
AI Translate Assistant
ជំនួយការបកប្រែ AI ជួយបំបែកឧបសគ្គភាសា ដោយផ្តល់ការបកប្រែតាមពេលវេលាជាក់ស្តែង និងសេវាកម្មបកប្រែដ៏ទូលំទូលាយ។ ដូច្នេះអ្នកអាចយល់ ទំនាក់ទំនង និងស្វែងយល់ពិភពលោកដោយងាយស្រួល។¹⁹
AI Search
កំពុងតែមានការលំបាកក្នុងការស្វែងរកឯកសាររាប់មិនអស់នៅលើទូរស័ព្ទរបស់អ្នកមែនទេ? គ្រាន់តែធ្វើការស្វែងរកដោយប្រើភាសាដើម ដើម្បីចូលទៅកាន់ ឯកសារ និងកំណត់ត្រាបានយ៉ាងឆាប់រហ័ស ហើយទទួលបានសេចក្តីសង្ខេបភ្លាមៗនៃព័ត៌មានសំខាន់ៗ ជាមួយនឹងការស្វែងរកដោយ AI ។²⁰
* អាចប្រើបានតាមរយៈការអាប់ដេត OTA ហើយតម្រូវឲ្យប្រើប្រាស់ជាភាសាអង់គ្លេស។
AI Assistant for Documents
អ្នកអាចបង្កើតសេចក្តីសង្ខេបបែបតារាងមាតិកាសម្រាប់ការរុករកយ៉ាងឆាប់រហ័ស កែសម្រួលអត្ថបទ បន្ត ឬកាត់ខ្លឹមសារ និងកែប្រែសម្លេងនៃអត្ថបទបានដោយគ្រាន់តែចុច 2-3ដងប៉ុណ្ណោះ។ លើសពីនេះ ការបកប្រែឯកសារជាមួយនឹងការប្រៀបធៀបគឺអាចធានាបាននូវភាពត្រឹមត្រូវ និងភាពច្បាស់លាស់តែម្តង។²⁰
AI Call Summary
អ្នកអាចចាប់យក និងរៀបចំព័ត៌មានសំខាន់ៗពីការហៅទូរស័ព្ទរបស់អ្នកបានយ៉ាងងាយស្រួលដោយគ្រាន់តែចុចម្តង។ ចុចដើម្បីបង្កើតសេចក្តីសង្ខេប ដូច្នេះអ្នកនឹងមិនខកខានព័ត៌មានលម្អិតសំខាន់ៗឡើយ ហើយការសន្ទនារបស់អ្នកក៏ច្បាស់លាស់ ខ្លី និងងាយស្រួលពិនិត្យឡើងវិញផងដែរ។²¹
ភាពស្រមើលស្រមៃ ជាមួយ Google នៅលើ Android
គូសរង្វង់ដើម្បីស្វែងរកនៅលើ Google
ស្វែងរកបានភ្លាមៗនូវអ្វីដែលអ្នកឃើញជាមួយ Google នៅលើទូរស័ព្ទរបស់អ្នក ដោយគូសរង្វង់ សរសេរអក្សរ ឬប៉ះរូបភាព វីដេអូ ឬអត្ថបទណាមួយ ដើម្បីស្វែងរក នោះអ្នកនឹងទទួលបានព័ត៌មានដែលអ្នកត្រូវការយ៉ាងឆាប់រហ័ស។²²
Google Gemini app
បង្កើនភាពច្នៃប្រឌិត និងផលិតភាពរបស់អ្នកជាមួយ Gemini ដែលជា AI របស់ Google ។ អាចសិក្សាពីអ្វីដែលថ្មីៗ ការសរសេរអ៊ីមែល ការរៀបចំផែនផ្សេងៗ។²²

ផ្តល់ថាមពលដោយ AI
សក្តានុពលអ្នកថតរូបក្នុងខ្លួនអ្នក

AI ថតសកម្មភាព

ពេលវេលាដ៏រស់រវើករបស់អ្នក

ចាប់យកសកម្មភាពរហ័សបានគ្រប់វិនាទី ជាមួយការថតរូបលឿនរហ័ស។ ថតបានរហូតដល់ 7ប្លង់ក្នុងមួយវិនាទី 50ប្លង់ដោយគ្រាន់តែចុចម្តង និង 200 ប្លង់បន្តបន្ទាប់គ្នា ធានាថាមិនមានអនុស្សាវរីយ៍ដ៏មានតម្លៃណាមួយត្រូវបានខកខានឡើយ។

50MP

កាមេរ៉ាគោល HyperTone Wide-Angle

OIS

ដំណើរការ

1/1.56

ទំហំសេនស័រ

F1.89

Aperture ធំ

AI Telescope Zoom

ភាពភ្លឺស្វាងកាន់តែជិត

អ្នកអាចចាប់យករាល់ព័ត៌មានលម្អិតបាន ពីទឹកជ្រោះ រហូតដល់សំលៀកបំពាក់លើឆាក។ វាល្អបំផុតសម្រាប់រូបភាពចម្ងាយឆ្ងាយ ដោយវាបង្កើនភាពជាក់លាក់នៅក្នុងការថតសត្វព្រៃ ទេសភាព និងព្រឹត្តិការណ៍ ផ្សេងៗ ដែលលើសពីអ្វីដែលភ្នែកទទេមើលឃើញ។

3X

6X

30X

Telephoto Macro Camera

ភាពអស្ចារ្យនៃការពង្រីក

ផ្តិតយកភាពស្រស់ស្អាតបែបធម្មជាតិជាមួយនឹងកាមេរ៉ាទំហំ 50MP Periscope Telephoto ដែលមានសមត្ថភាពអាចហ្សូមចាប់ពី 10cm លើ Telephoto Macro ។ វាពិតជាល្អបំផុតសម្រាប់ការថតរូបផ្កា សត្វល្អិត និងព្រឹត្តិការណ៍នានា ដើម្បីទទួលបានរាល់ព័ត៌មានលម្អិតរបស់រូបភាពច្បាស់គួរឲ្យភ្ញាក់ផ្អើល។

Ultra-Clear LivePhoto

អនុស្សាវរីយ៍ដ៏រស់រវើក

នាំមកជូននូវការចងចាំជាមួយនឹង LivePhoto ជាមួយបច្ចេកវិទ្យាទប់លំនឹង EIS ឲ្យកាន់តែប្រសើរសម្រាប់ការថតវីដេអូមានស្ថេរភាព។

Live

មុខងារថតរូបបែបអាជីព Hasselblad Portrait

រូបថតអាជីពកម្រិតកំពូល

អ្នកអាចធ្វើឱ្យមនុស្សដែលអ្នកស្រឡាញ់បំផុតក្លាយជាតារាដ៏លេចធ្លោជាមួយនឹង DSLR ។ ថតរូបភាពដែលមានគុណភាពជំនាញបានគ្រប់ទីកន្លែង ដោយមានផ្ទៃខាងក្រោយព្រិលដ៏ស្រស់ស្អាត និងភាពច្បាស់លាស់នៃវត្ថុដែលគួរឱ្យចាប់អារម្មណ៍។

Portrait ពន្លឺបែបស្រទន់

ស្ទីលរូបភាពបែបសុបិន ដែលអាចកែសម្រួលបានច្រើនទម្រង់។ កាមេរ៉ានេះអាចបង្កើតរូបភាពបរិយាកាសកាន់តែច្រើននៅពេលដែលរួមបញ្ចូលជាមួយអ្នកជំនាញ Hasselblad Portrait ។

New Film Style

ការស្តារឡើងវិញនូវរចនាប័ទ្មខ្សែភាពយន្តបុរាណជាច្រើនប្រភេទ ដើម្បីបញ្ចូលវាយនភាពខ្សែភាពយន្តទៅក្នុងរូបភាពនីមួយៗ។

Film: CC

Film: NH

Film: NC

និមិត្តសញ្ញាផ្ទាល់ខ្លួន

ចុះហត្ថលេខាលើស្នាដៃឯករបស់អ្នក

រូបថតនីមួយៗបង្ហាញពីពីរឿងរ៉ាវមួយៗ ។ ចាប់យកទស្សនៈរបស់អ្នក ហើយបំពេញបន្ថែមលើរូបថតដោយមានហត្ថលេខាផ្សេងៗ រួមនឹងទម្រង់ watermarks ផ្ទាល់ខ្លួនរបស់អ្នក។

រចនាបថដែលសម្បូរបែប

មានជម្រើសចំនួន 5 សម្រាប់ជ្រើសរើសដូចជា៖ Hasselblad Customisation, Master's Mark, Classic Camera, Film, និង Brand ដើម្បីបន្ថែមឲ្យរូបភាពឲ្យកាន់តែល្អឥតខ្ចោះ។

ផ្តាច់មុខ

អាចដាក់ Watermark ស្អាតៗជាច្រើនជម្រើសដូចជា ដាក់ឈ្មោះ កាលបរិច្ឆេទ និងទីតាំងនៅលើរូបភាពរបស់អ្នក។

ភាពត្រូវគ្នានៃ LivePhoto

គ្រប់ប្លង់ទាំងអស់គឺគាំទ្រ LivePhotos យ៉ាងពេញលេញទាំង Cover និងវីដេអូ ដែលអនុញ្ញាតឱ្យអ្នកចាប់យក ដែលអនុញ្ញាតឱ្យអ្នកចាប់យកបរិយាកាសដ៏រីករាយ ជាមួយអារម្មណ៍ដ៏ស្រស់ស្រាយ។

កាមេរ៉ា FlexForm

បំបែកច្បាប់នៃការថតរូប

បញ្ចេញភាពច្នៃប្រឌិតឥតដែនកំណត់ជាមួយកាមេរ៉ា FlexForm បានគ្រប់មុំជាមួយអារម្មណ៍សប្បាយរីករាយ។ ថត​រូប​ស៊ែលហ្វីដ៏ល្អឥតខ្ចោះ​ដោយ​ប្រើ​កាមេរ៉ា​ក្រោយ។

ស៊ែលហ្វីរហ័ស High-Res

Waist-Level Framing

AI បង្កើនភាពច្បាស់
កាត់ និងពង្រីករូបភាពដោយងាយស្រួល និងអាចបំប្លែងរូបថតដែលមានកម្រិតទាបទៅច្បាស់កម្រិត 4K ។
AI លុបរូបភាព
មានមុខងារថ្មីដែលចុចតែម្តង អាចកំណត់អត្តសញ្ញាណ និងលុបអ្នកដើរកាត់ក្នុងរូបថត ដោយមិនចាំបាច់ជ្រើសរើសដោយដៃ។
AI បំបាត់ព្រាល
ជួយកែសម្រួលលើរូបព្រិលៗដែលកើតឡើងអំឡុងពេលថតរូប ដូច្នេះអ្នកអាចស្តារនូវពេលវេលាដ៏មានតម្លៃជាមួយសត្វចិញ្ចឹម កុមារ ឬមនុស្សពិសេស ឲ្យត្រលប់មកជាច្បាស់បានយ៉ាងងាយស្រួល។
AI លុបចំណាំងផ្លាត
ជួសជុលចំណាំងផ្លាតដែលបណ្តាលមកពីការថតឆ្លុះពីកញ្ចក់ ដោយគ្រាន់តែចុចម្តងប៉ុណ្ណោះវានឹងលុបចំណាំងផ្លាតចេញពីរូបភាពរបស់អ្នកបានយ៉ាងលឿន និងរក្សាគុណភាពរូបឲ្យនៅតែច្បាស់ស្អាតដូចធម្មជាតិពិតៗ។

AI បង្កើនភាពច្បាស់

AI លុបរូបភាព

AI បំបាត់ព្រាល

AI លុបចំណាំងផ្លាត

មុន
ក្រោយ
មុន
ក្រោយ
មុន
ក្រោយ
មុន
ក្រោយ

បណ្តាញប្រព័ន្ធកាន់តែរលូន
ធ្វើឲ្យការទំនាក់ទំនងកាន់តែប្រសើរ

AI LinkBoost
លឿនជាងមុន
Always On

77%

ផ្ទេរឯកសារកាន់តែលឿនអំឡុងពេលប្រគុំតន្ត្រី។²³

80%

បង្ហោះលើបណ្តាញសង្គមលឿនអំឡុងពេលការប្រគុំតន្ត្រី។²³

39%

កាត់បន្ថយភាពយឺតយ៉ាវក្នុងការលេងហ្គេមនៅចំណតក្រោមដី។²³

77%

ការកែលម្អភាពយឺតយ៉ាវនៅពេលមើលវីដេអូក្នុងរថភ្លើងក្រោមដី²³

អង់តែនជុំវិញ 360°

ការបញ្ជូន និងទទួលសេវាខ្លាំង ទោះនៅតំបន់ដែលគ្មានសេវា។ តភ្ជាប់ទំនាក់ទំនងបានល្អគ្រប់ទីកន្លែង សូម្បីតែនៅក្នុងតំបន់ដែលមានសេវាខ្សោយ។

អង់តែនអាដាប់ធ័រដែលជម្រុញដោយ AI

សេវាឆ្លាស់ដោយឆ្លាតវៃ តាមរយៈការកាន់ទូរស័ព្ទ ការបង្កើនភាពខ្លាំងនៃសេវា និងធានាបាននូវល្បឿនទិន្នន័យកាន់តែលឿន មិនថាការហៅទូរស័ព្ទ ឬពេលលេងហ្គេមនោះទេ។

បង្កើនល្បឿនសេវាទោះស្ថិតនៅកន្លែងប្រគុំតន្ត្រី

នៅកន្លែងមនុស្សច្រើនកុះករក៏នៅតែអាចរក្សាទំនាក់ទំនងបានយ៉ាងរលូន។

ការតភ្ជាប់សេវាខ្សោយបំផុត

ការរកឃើញដោយឆ្លាតវៃនៃសេណារីយ៉ូបណ្តាញខ្សោយ ជួយបង្កើនគុណភាពសញ្ញាបញ្ជូនឡើង ធានានូវបទពិសោធន៍ល្អប្រសើរសម្រាប់អ្នកប្រើប្រាស់អំឡុងពេលហៅទូរស័ព្ទ និងការប្រើប្រាស់អ៊ីនធឺណិតក្នុងលក្ខខណ្ឌដ៏លំបាក។

ការហៅទូរស័ព្ទច្បាស់ គ្រប់ទីកន្លែង គ្រប់ពេលវេលា

សម្លេងឮច្បាស់អំឡុងពេល Call ជាមួយនឹងការកាត់បន្ថយសម្លេងរំខាន ទោះបីជានៅក្នុងបរិយាកាសដែលមានសម្លេងរំខានក៏ដោយ ហើយគាំទ្រកម្មវិធីផ្សេងៗដោយកាត់សម្លេងរំខានជាមួយនឹងវីដេអូ Call ច្បាស់។

សុវត្ថិភាព និងឯកជនភាព

បន្ទះឈីបពីរសម្រាប់ឯកជនភាព និងសុវត្ថិភាព

បន្ទះឈីប NFC ការពារទិន្នន័យ AI ជាមួយ encryption keys ហើយវាត្រូវបានពង្រឹងបន្ថែមដោយបន្ទះឈីបសុវត្ថិភាពឯករាជ្យសម្រាប់ end-to-end encryptionង ដើម្បីការពារការលេចធ្លាយទិន្នន័យ។

ការពារចោរកម្ម

វាឆ្លាតវៃក្នុងការរកឃើញសេណារីយ៉ូចោរកម្ម និងចាក់សោទូរស័ព្ទរបស់អ្នក ដើម្បីការពារឯកជនភាពរបស់អ្នក។ អ្នកអាចចាក់សោទូរស័ព្ទរបស់អ្នកពីចម្ងាយបាន សូម្បីតែពេលវាបិទក៏ដោយ។²⁴

ឯកសារដែលបានលុប

រក្សាទិន្នន័យសម្ងាត់ដោយសុវត្ថិភាព ដោយធានាថាឯកសារដែលបានលុបគឺមិនអាចប្រើបានដោយគ្មានការអនុញ្ញាត។

កំណត់សម្គាល់

1. កម្រាស់របស់ទូរស័ព្ទ 8.93mm ពេលបត់ដោយមិនរាប់បញ្ចូលកម្ពស់កាមេរ៉ា និងទ្រនាប់ការពារអេក្រង់ពីរោងចក្រ។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ OPPO ហើយអាចមានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ជាក់ស្តែង ដោយសារភាពខុសគ្នានៃផលិតផលនីមួយៗដូចជា៖ បណ្តុំផលិតកម្ម ជម្រើសពណ៌ និងវិធីសាស្ត្រវាស់វែង។
2. វិញ្ញាបនបត្រ TÜV Rheinland "ការបត់ដែលអាចទុកចិត្តបាន" សម្តៅទៅលើការវាយតម្លៃ និងការធ្វើតេស្តដ៏ទូលំទូលាយនៅលើទូរស័ព្ទដៃដែលអាចបត់បាន។ ក្នុងនោះគ្របដណ្តប់ 4 ចំណុចគឺ ការធ្វើតេស្តសមត្ថភាពរូបរាង ការធ្វើតេស្តពីការប្រប្រាស់ប្រចាំថ្ងៃ ការធ្វើតេស្តភាពធន់ និងការធ្វើតេស្តកាន់។ ដោយផ្អែកលើការតេស្តកម្រិតបង្ហាញ និងមុខងារសំឡេងបន្ទាប់ពីប្រើជិត 6 ឆ្នាំ។ (គុណភាពយូរអង្វែងរយៈពេល 6 ឆ្នាំ សម្តៅទៅលើបរិយាកាសនៃការតេស្តធ្វើដូចខាងក្រោម៖ 100 ត្រឡប់ក្នុងមួយថ្ងៃ ឬ 216000 ត្រឡប់ក្នុងរយៈពេលជិតប្រាំមួយឆ្នាំនៃការប្រើប្រាស់ ដែលតិចជាងការបំប្លែងដែលបានអនុវត្តនៅក្នុងការធ្វើតេស្ត។ សូមចំណាំថាទម្លាប់នៃការបត់ផ្សេងគ្នារបស់អ្នកប្រើប្រាស់ខុសៗគ្នា។) វិញ្ញាបនបត្រ TÜV Rheinland "Minimised Crease" គឺជាការវាយតម្លៃឯកទេសដែលត្រូវបានរចនាឡើងដើម្បីវាយតម្លៃ និងសុពលភាពនៃដំណើរការនៃបច្ចេកវិទ្យាស្មាតហ្វូនដែលអាចបត់បាន ដោយផ្តោតលើការបង្កើនប្រសិទ្ធភាពនៃអេក្រង់ មុខងារប៉ះ និងបទពិសោធន៍មើលឃើញ និងអ្នកប្រើប្រាស់ទូទៅ។ ដោយផ្អែកលើស្តង់ដារអន្តរជាតិ និងគោលការណ៍ វិញ្ញាបនប័ត្រនេះពាក់ព័ន្ធនឹងការធ្វើតេស្តយ៉ាងទូលំទូលាយ។
3. 5600mAh គឺជាទំហំធម្មតានៃសមត្ថភាពថ្ម។ OPPO Find N5 ប្រើប្រាស់ការតភ្ជាប់ពីរស៊េរី (សមត្ថភាពធម្មតាគឺ 3085mAh និង 2515mAh; សមត្ថភាពវាយតម្លៃគឺ 3015mAh និង 2460mAh) ផ្តល់ថាមពលដល់ទូរស័ព្ទដែលមានសមត្ថភាពសរុប 5600mAh ។ នៅពេលដែលវ៉ុលបញ្ចូលគឺ 200-240V ថាមពលអតិបរមាគឺ 80W (50W Wireless charging) ។ ថាមពលអតិបរមាអាចមិនមែនជា 80W (50W Wireless charging) អាស្រ័យទៅលើការបញ្ចូលវ៉ុលផ្សេងៗគ្នានៅក្នុងតំបន់ផ្សេងៗគ្នា។ សមត្ថភាពថ្មទាំងអស់អាស្រ័យលើការគ្រប់គ្រង និងកត្តាជាច្រើនទៀត ហើយលទ្ធផលជាក់ស្តែងអាចនឹងប្រែប្រួល។
4. ឧបករណ៍នេះផ្តល់នូវផលិតភាពដូចកុំព្យូទ័រជាមួយនឹងអេក្រង់ 8.12 អ៊ីញ ទស្សនាគ្មានព្រំដែនជាមួយ OPPO AI ប៉ុន្តែវាមិនមែនជាកុំព្យូទ័រនោះទេ ហើយក៏មិនមានមុខងារដូចកុំព្យូទ័រទាំងអស់ផងដែរ។
5. ពេលបត់មានកម្រាស់គឺ 8.93mm ហើយពេលលាតអេក្រង់ចេញមានកម្រាស់ 4.21mm ដោយមិនរាប់បញ្ចូលកម្ពស់កាមេរ៉ា និងទ្រនាប់ការពារអេក្រង់។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍របស់ OPPO ហើយអាចមានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ជាក់ស្តែង ដោយសារភាពខុសគ្នានៃផលិតផលនីមួយៗដូចជា៖ បណ្តុំផលិតកម្ម ជម្រើសពណ៌ និងវិធីសាស្ត្រវាស់វែង។
6. ទម្ងន់ 229g មិនរាប់បញ្ចូលឧបករណ៍ការពារអេក្រង់ និងស៊ីមកាត។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍ OPPO ហើយអាចមានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ជាក់ស្តែង ដោយសារភាពខុសគ្នានៃផលិតផលនីមួយៗ បណ្តុំផលិតកម្ម ជម្រើសពណ៌ និងវិធីសាស្ត្រវាស់វែង។
7. ដែកថែបដែលមានកម្លាំងខ្លាំងជ្រុលគឺត្រូវបានប្រើប្រាស់សម្រាប់ស្នាមបត់។ កម្លាំង tensile នៃដែកថែបដែលបានពិពណ៌នាថាជា 2200 MPa គឺខ្លាំងជាងដែកធម្មតាដែលមានកម្លាំង 1800 MPa ។ ទិន្នន័យគឺមកពីមន្ទីរពិសោធន៍ OPPO។
8. បើប្រៀបធៀបទៅនឹង OPPO Find N3 ទិន្នន័យនេះគឺបានមកពីមន្ទីរពិសោធន៍ OPPO ហើយអាចមានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ជាក់ស្តែង ដោយសារផលិតផលនីមួយៗខុសៗគ្នា។
9. OPPO Find N5 គាំទ្រកម្រិតការពារទឹក IPX6/IPX8/IPX9 ដែលអាចការពារការជ្រាបទឹកក្នុងការប្រើប្រាស់ធម្មតា។ នៅក្រោមលក្ខខណ្ឌមន្ទីរពិសោធន៍ដែលត្រូវបានគ្រប់គ្រង វាត្រូវបានតេស្តដើម្បីបំពេញតាមកម្រិត IPX6/IPX8/IPX9 យោងតាមស្តង់ដារ GB/T 4208-2017 (ប្រទេសចិន) / IEC 60529: 2013 (អន្តរជាតិ) ។ លក្ខខណ្ឌមិនជ្រាបទឹក IPX8/IPX9 មានដូចខាងក្រោម៖ ទូរស័ព្ទត្រូវបានដាក់ផ្ដេកដោយអេក្រង់ឡើងលើ ឬបញ្ឈរដោយរន្ធ USB ចុះក្រោម។ [IPX8] ទូរស័ព្ទនេះត្រូវបានជ្រមុជក្នុងទឹកនៅជម្រៅ 1.5 ម៉ែត្ររយៈពេល 30 នាទីជាមួយនឹងភាពខុសគ្នានៃសីតុណ្ហភាពមិនលើសពី 5℃ រវាងទឹក និងផលិតផល។ [IPX9] ឧបករណ៍នេះក៏អាចទប់ទល់នឹងការបាញ់ទឹកជាបន្តបន្ទាប់នៅសីតុណ្ហភាព 80±5℃ និង 15±1L/min សម្រាប់រយៈពេល 2 នាទី (រហូតដល់ 30 វិនាទីនៃ 0º, 30º, 60º និង 90º)។ ការខូចខាតដែលបណ្តាលមកពីការជ្រមុជក្នុងសារធាតុរាវមិនត្រូវបានគ្របដណ្តប់ដោយការធានានោះទេ។
10. អេក្រង់ខាងក្រៅ៖ ពន្លឺធម្មតាលំនាំដើមគឺ 600nits ពន្លឺអតិបរមាគឺ 1600nits និងពន្លឺខ្ពស់បំផុតក្នុងតំបន់គឺ 2450nits។ អេក្រង់ខាងក្នុង៖ កម្រិតពន្លឺធម្មតាលំនាំដើមគឺ 600nits ពន្លឺអតិបរមាគឺ 1400nits និងពន្លឺខ្ពស់បំផុតក្នុងតំបន់គឺ 2100nits។ ទិន្នន័យដែលបង្ហាញនៅទីនេះគឺផ្អែកលើការធ្វើតេស្តដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ OPPO។ ដោយសារកត្តាដូចជាវិធីសាស្ត្រតេស្តសាកល្បង បរិយាកាសប្រើប្រាស់ លក្ខខណ្ឌឧបករណ៍ និងកត្តាផ្សេងទៀត លទ្ធផលជាក់ស្តែងអាចប្រែប្រួល។
11. OPPO Find N5 គាំទ្រការបន្ថយ PWM ប្រេកង់ខ្ពស់ 2160Hz នៅពេលដែលពន្លឺអេក្រង់ទាបជាង 70nits។
12. សមត្ថភាពថ្មត្រូវបានប្រៀបធៀបទៅនឹង OPPO Find N3 ។ ទិន្នន័យថ្មបានមកពីមន្ទីរពិសោធន៍ OPPO ហើយដោយសារបរិយាកាស និងវិធីសាស្រ្តធ្វើតេស្តផ្សេងៗគ្នា ទិន្នន័យអាចនឹងមានការប្រែប្រួល។
13. ដោយផ្អែកលើលក្ខខណ្ឌនៃការធ្វើតេស្តមន្ទីរពិសោធន៍ OPPO អាប់ដេតពីការចេញរបស់ Find N5 ត្រូវបានភ្ជាប់ទៅកាសស្តាប់ត្រចៀកតាមរយៈប៊្លូធូសជាមួយនឹងភ្ជាប់ទៅ Wi-Fi ។ ការប្រើប្រាស់ថាមពលថ្មត្រូវបានវាយតម្លៃដោយប្រើសមត្ថភាពថ្ម និងវាស់ចរន្ត។ ពន្លឺអេក្រង់ត្រូវបានកែនៅកម្រិត 150nits ។ ការប៉ាន់ប្រមាណទាំងនេះអាចមានភាពខុសប្លែកគ្នាក្នុងការប្រើប្រាស់ជាក់ស្តែង ដោយសារកត្តាដូចជាវិធីសាស្ត្រតេស្តសាកល្បង បរិយាកាសប្រើប្រាស់ លក្ខខណ្ឌឧបករណ៍ ការកំណត់បណ្តាញ និងកត្តាផ្សេងៗទៀត។
14. នៅពេលដែលវ៉ុលបញ្ចូលគឺ 200-240V ថាមពលទិន្នផលអតិបរមាគឺ 80W (50W Wireless charging)។ ថាមពល​ទិន្នផល​អតិបរមា​អាច​នឹង​មិន​មាន 80W (50W Wireless charging) អាស្រ័យ​លើ​ការ​បញ្ចូល​វ៉ុល​ផ្សេង​គ្នា​ក្នុង​តំបន់​ផ្សេងៗ។
15. OPPO Find N5 ដំណើរការដោយ Snapdragon 8 Elite ជាមួយនឹង CPU 7-core (2 prime cores + 5 performance cores)។ ទិន្នន័យបានមកពីគេហទំព័រផ្លូវការរបស់ Qualcomm ។ ការប្រៀបធៀបទាំងអស់ដែលបានធ្វើឡើងចំពោះជំនាន់មុន។
16. ដំណើរការនៅលើ macOS 10.14 និងខ្ពស់ជាងនេះ ដែលទាមទារកម្មវិធី "O+ Connect" នៅលើ Mac។ ទាញយកកម្មវិធីនៅ https://connect.oppo.com។ ការចូល OPPO អាចនឹងត្រូវបានទាមទារគណនី ដើម្បីចូលប្រើមុខងារនេះ។
17. ការផ្ទេររវាងឧបករណ៍ OPPO និង iPhone/iPad ទាមទារកម្មវិធី "O+ Connect" ជាមួយនឹងកម្មវិធីដែលត្រូវគ្នាសម្រាប់ ColorOS កំណែ 15.0 ឬថ្មីជាងនេះ និង iOS/iPadOS អាប់ដេត 15.0 ឬលើសនេះ។
18. ទស្សនាដោយគ្មានព្រំដែន មានន័យថាអ្នកប្រើប្រាស់អាចទស្សនាយ៉ាងសប្បាយរីករាយនៅលើអេក្រង់នេះ។ រូបភាពនៅទីនេះគឺជារូបភាពធ្វើតេស្តសាកល្បងតែប៉ុណ្ណោះ។ សូមចំណាំថាកម្មវិធីមួយចំនួនប្រហែលជាមិនគាំទ្រ "Split View Notice"។
19. រូបភាពនៅទីនេះគឺជារូបភាពធ្វើតេស្តសាកល្បងតែប៉ុណ្ណោះ។ ភាពជាក់ស្តែងរបស់អ្នកប្រើប្រាស់ពិតប្រាកដអាចប្រែប្រួល។ សូមចំណាំថាលក្ខណៈពិសេសនេះនឹងប្រែប្រួលតាមតំបន់ និងសមត្ថភាពផ្អែកលើទីតាំងរបស់អ្នកប្រើប្រាស់។
20. រូបភាពនៅទីនេះគឺជារូបភាពតេស្តសាកល្បងបង្ហាញតែប៉ុណ្ណោះ។ ភាពជាក់ស្តែងអាស្រ័យលើអ្នកប្រើប្រាស់អាចនឹងប្រែប្រួល។ សូមចំណាំថាលក្ខណៈពិសេសនេះនឹងប្រែប្រួលតាមតំបន់ និងសមត្ថភាពផ្អែកលើទីតាំងរបស់អ្នកប្រើប្រាស់។
21. AI Call Summary គឺអាចប្រើបានតាមរយៈការអាប់ដេត OTA ។ ការប្រែប្រួលអាស្រ័យលើតំបន់ និងទីតាំងរបស់អ្នកប្រើប្រាស់។ រូបភាពដែលបានបង្ហាញគឺសម្រាប់បង្ហាញតែប៉ុណ្ណោះ ហើយជាក់ស្តែងអាស្រ័យលើការអ្នកប្រើប្រាស់។
22. ភាពដែលអាចរកបានអាចប្រែប្រួលតាមប្រទេស ភាសា និងម៉ូដែលទូរស័ព្ទ ហើយវាទាមទារការតភ្ជាប់អ៊ីនធឺណិត។ អ្នកប្រើប្រាស់ប្រហែលជាត្រូវអាប់ដេតកម្មវិធី Android និង Google ជំនាន់ចុងក្រោយបំផុត។ លទ្ធផលអាចប្រែប្រួលអាស្រ័យលើការដែលមើលឃើញ។ លទ្ធផលស្វែងរកត្រូវបានផ្តល់ដោយភាគីទីបី។ ភាពត្រឹមត្រូវនៃលទ្ធផលមិនត្រូវបានធានានោះទេ។ Google និង Android គឺជាពាណិជ្ជសញ្ញារបស់ Google LLC ។
23. ទិន្នន័យគឺបានមកពីមន្ទីរពិសោធន៍ OPPO បើប្រៀបធៀបទៅនឹង OPPO Find N3 ដោយផ្អែកលើការធ្វើតេស្តជាច្រើនដែលធ្វើឡើងក្រោមពេលវេលា ការប្រតិបត្តិ បណ្តាញប្រព័ន្ធ និងទីតាំងផ្សេងៗគ្នា ដោយសារតែភាពខុសគ្នានៃបរិយាកាសតេស្ត វិធីសាស្រ្ត លទ្ធផលនៃការប្រើប្រាស់ជាក់ស្តែងអាចប្រែប្រួល។
24. សម្រាប់មុខងារចាក់សោ គឺធានាថាអេក្រង់នឹងចាក់សោ ប្រសិនបើការកំណត់នេះរកឃើញថាមាននរណាម្នាក់បានយកឧបករណ៍របស់អ្នកហើយរត់។ ជាឧទាហរណ៍ វាអាចទទួលស្គាល់ការផ្លាស់ប្តូរទីតាំង ដូចនេះលទ្ធផលជាក់ស្តែងអាចប្រែប្រួលតាមស្ថានភាព។ មុខងារនេះមិនអាចធានាបាននូវប្រសិទ្ធភាព 100% ទេ ដូច្នេះអ្នកប្រើប្រាស់ត្រូវការពារទ្រព្យសម្បត្តិខ្លួនឯង។ អ្នកប្រើប្រាស់ត្រូវតែបើកមុខងារនេះដើម្បីប្រើប្រាស់។

* រូបភាពផលិតផលគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូម​យោង​ទៅ​លើ​ផលិតផល​ពិត​សម្រាប់​លក្ខណៈ​ពិសេស​ជាក់ស្តែង។
* មុខងារនីមួយៗអាស្រ័យលើកម្មវិធីផ្សេងៗគ្នា ហើយពេលវេលាចេញ និងការដាក់ឲ្យប្រើប្រាស់គឺអាចប្រែប្រួលតាមតំបន់។
* ការចូលកម្មវិធីអាចនឹងត្រូវបានទាមទារគណនី ដើម្បីចូលប្រើមុខងារ OPPO AI ។
* លក្ខណៈពិសេស AI ដែលបានពិពណ៌នានៅលើទំព័រប្រហែលជាមិនត្រូវបានរួមបញ្ចូលនៅក្នុងការអាប់ដេតកម្មវិធីនោះទេ។ នៅក្នុងប្រទេស និងតំបន់មួយចំនួន មុខងារ AI ទាំងនេះនឹងត្រូវបានអាប់ដេតតាមរយៈ OTA។ សូមយោងទៅលើលក្ខណៈពិសេសជាក់ស្តែង។ លក្ខណៈពិសេសរបស់ OPPO AI នឹងប្រែប្រួលដោយសារច្បាប់ក្នុងតំបន់ និងសមត្ថភាពផ្អែកលើទីតាំងរបស់អ្នកប្រើប្រាស់។ អ្នកត្រូវការការតភ្ជាប់អ៊ីនធឺណិត ដើម្បីប្រើមុខងារដែលទាក់ទងនឹង AI។
* ព័ត៌មានដែលបានផ្តល់ជូននៅក្នុងការពិពណ៌នាផលិតផលនេះគឺផ្អែកលើប៉ារ៉ាម៉ែត្របច្ចេកទេសរបស់ OPPO ការធ្វើតេស្តមន្ទីរពិសោធន៍ និងទិន្នន័យអ្នកផ្គត់ផ្គង់។ សូម​ដឹង​ថា លក្ខណៈ​ពិសេស​ផលិតផល​ពិត​ប្រាកដ​អាច​បង្ហាញ​ការ​ប្រែប្រួល​បន្តិច​បន្តួច​ដោយ​សារ​កត្តា​ដូច​ជា​ការអាប់ដេតកម្មវិធី​សាកល្បង​ដែល​បាន​ប្រើ បរិយាកាស​សាកល្បង​ជាក់លាក់ និង​​ផលិតផល​ជាក់លាក់។

ជជែកផ្ទាល់

ជជែកផ្ទាល់

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

1800201873

ហៅទៅកាន់ជំនួយការ

1800201873

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក

ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

Service Center

មជ្ឈមណ្ឌល​សេវាកម្ម