អ្នកជំនាញ Portrait
Reno8 T
កាមេរ៉ា Portrait 100MP
ស្បែកគុណភាពខ្ពស់ Fiberglass
រក្សាភាពរលូន 48 ខែ
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹងកាមេរ៉ា
ស្ទីលដ៏សម្បូរបែបក្នុងជីវិតជាមួយការកែរូបដ៏ងាយៗ
រូបភាពច្បាស់ 100MP អនុញ្ញាតឲ្យអ្នកមានភាពច្នៃប្រឌិតដែលមិនចេះរីងស្ងួត ពេលនេះអ្នក និងមិត្តភក្តិរបស់អាចកែសម្រួលរូបភាពនីមួយៗតាមស្ទីលដែលចង់បាន និងគ្មានដែនកំណត់។
បង្កើតរូបថតជាក្រុមដែលប្រាប់ពីរឿងរ៉ាវទាំងអស់
និងកត់ត្រារាល់ការជួបជុំគ្នា។
ថតរូបដ៏អស្ចារ្យដែលចាប់យករាល់ព័ត៌មានលម្អិតរបស់អ្នក និងអ្វីៗនៅជុំវិញអ្នក។
ធ្វើឲ្យព័ត៌មានលម្អិតនៅលើផ្ទៃមុខកាន់តែភ្លឺស្អាត និងលេចធ្លោក្នុងចំណោមមនុស្ស។
AI Portrait Super Resolution
បង្កើតសម្រាប់ភាពច្បាស់ និងកាន់តែល្អប្រសើរ
ដោយមានការទ្រទ្រង់នូវបច្ចេកវិទ្យា AI វិធីសាស្រ្តគណនា neural network នឹងកាត់បន្ថយភាពមិនច្បាស់នៃទម្រង់មុខ ដើម្បីផ្តល់នូវរូប portraits ដ៏ល្អឥតខ្ចោះ សូម្បីតែក្នុងលក្ខខណ្ឌពន្លឺទាបក៏ដោយ។
បច្ចេកវិទ្យាចាប់យករូបភាពរហ័ស
ផ្តិតយករូបភាពច្បាស់ក្នុងមួយរំពេច
បច្ចេកវិទ្យា Image Clear Engine របស់យើងធានាថាអ្នកអាចថតរូបភាពច្បាស់បានយ៉ាងងាយស្រួល មិនថាអ្នក និងវត្ថុរបស់អ្នកកំពុងមានចលនាក៏ដោយ។
Selfie HDR
ថតរូបស៊ែលហ្វីដោយគ្មានក្តីបារម្ភអំពីពន្លឺខាងក្រោយជះខ្លាំង ឬមិនស្មើគ្នា។ Selfie HDR នឹងធ្វើឲ្យភ្លឺ និងកែតម្រូវការថត ដើម្បីធានាបានថារូបថតមើលទៅធម្មជាតិ។
មុខងារ Bokeh Flare Portrait
គ្រាន់តែបិទបើកនៅលើជម្រើសមុខងារ Bokeh Flare Portrait ដើម្បីបន្ថែមប្រសិទ្ធភាពដូច DSR ទៅនឹងរូបភាពស៊ែលហ្វី និងរូប portraits របស់អ្នក។
មុខងារ AI Portrait Retouching
Reno8 T អាចសម្គាល់ចំណុចនៅលើមុខចំនួន 393 ផ្សេងគ្នា និងមានមុខងារចំនួន 8 ដើម្បីកែលម្អភាពស្រស់ស្អាតដែលអាចប្ដូរតាមបំណងបានយ៉ាងពេញលេញ ដែលផ្តល់ឲ្យអ្នកនូវជម្រើសគ្មានកំណត់!
ផ្តិតយកវត្ថុតូចៗដែលលាក់ខ្លួនពីមុនជាមួយការកត់ត្រាវត្ថុមីក្រូទស្សន៍ និងព័ត៌មានលម្អិតដែលមើលមិនឃើញដោយភ្នែកមនុស្សដោយប្រើ 40x Microlens¹។
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹងរចនាបថ
រចនាបថ²ស្បែកគុណភាពខ្ពស់
Fiberglass
អារម្មណ៍ស្មានហ្វូនកំពូល
យើងត្រូវបានទាក់ទាញ និងបំផុសគំនិតពីស្បែកប្រណីតដើម្បីបង្កើតលំនាំវាយនភាពថ្មីនៅលើគម្របខ្នងទូរស័ព្ទ។ ដោយមានការកែច្នៃឡើងវិញ និងរំលេចនូវរចនាបថដែលមានថ្នេរដ៏ស្រស់ស្អាត។ នៅពេលដែលអ្នកកាន់វាហើយអ្នកនឹងរីករាយជាមួយអារម្មណ៍ដ៏អស្ចារ្យ!
ស្ដង់ដារខ្ពស់ និងការធ្វើតេស្តដ៏តឹងរ៉ឹងដើម្បីធានានូវគម្របខ្នងខាងក្រោយមានពន្លឺភ្លឺស្អាត ហើយប្រើប្រាស់បានយូរដែល និងមើលទៅនៅតែថ្មីមិនជិនណាយ។
200,000
ការធ្វើតេស្តការកកិតនឹងអំបោះ³
10,000
ការធ្វើតេស្តការកកិតនឹងជ័រលុប³
5,000
ការធ្វើតេស្តការការពារជាតិអាកុល³
កងបំភ្លឺដំណឹង
កំណត់ពន្លឺលើកងបំភ្លឺដំណឹងរបស់ដោយសេរី
កងបំភ្លឺដំណឹង ដ៏ពេញនិយមនៅខាងក្រោយទូរស័ព្ទផ្ដល់ការជូនដំណឹងសម្រាប់សារថ្មីៗដែលផ្ញើចូល ស្ថានភាពសាកថ្ម និងច្រើនទៀត! ឥឡូវនេះពណ៌ទាំងនេះអាចប្ដូរតាមបំណងបានយ៉ាងពេញលេញ ដើម្បីបំពេញតាមចំណូលចិត្ត និងអារម្មណ៍របស់អ្នក។⁴
ពណ៌
Sunset Orange
កម្រាស់ប្រមាណ 7.85 មីលីម៉ែត្រ⁵
ទម្ងន់ប្រមាណ 185 ក្រាម⁵
Midnight Black
កម្រាស់ប្រមាណ 7.80 មីលីម៉ែត្រ⁵
ទម្ងន់ប្រមាណ 180 ក្រាម⁵
មួយជំហានទៅកម្រិតថ្មីជាមួយនឹងកម្លាំងម៉ាស៊ីន
256GB+8GB និងមុខងារបន្ថែម RAM ដែលអាចបន្ថែមបានដល់ 8GB
Memory កាន់តែច្រើន ការប្រើប្រាស់បានកាន់តែយូរ
ជាមួយនឹង RAM ទំហំ 8GB ដ៏ធំរបស់ Reno8 T និង ROM 256GB សម្រាប់ផ្ទុកទិន្នន័យ អ្នកនឹងគ្មនក្តីបារម្ភថាអស់ទំហំផ្ទុកទៀតទេ។ លើសពីនេះទៅទៀត មុខងារបន្ថែម⁶ RAM នឹងបំប្លែងទំហំផ្ទុកដែលមិនបានប្រើទៅជា RAM សម្រាប់ប្រើប្រាស់ ហើយធានានូវបទពិសោធន៍ដ៏រលូន និងមានថាមពល។
រក្សាភាពរលូន 48 ខែ⁷
នៅតែថ្មីទោះប្រើប្រាស់យូរឆ្នាំ
ការតេស្តសាកល្បងយ៉ាងម៉តចត់លើកម្លាំងម៉ាស៊ីនបន្ទាប់ពីប្រើប្រាស់បាន 4 ឆ្នាំនៅមន្ទីរពិសោធន៍របស់យើង។ ជាលទ្ធផល ទូរស័ព្ទរបស់អ្នកនៅតែដំណើរការបានរលូន និងដំណើរការកម្មវិធីដែលអ្នកចូលចិត្ត ហើយវានៅតែថ្មី ទោះបីជាប្រើប្រាស់ក្នុងការងារ និងលេងហ្គេមច្រើនឆ្នាំក៏ដោយ។
8%
រយៈពេលបើកដំណើរការលឿនជាងមុន⁸
25
ធ្វើឲ្យកម្មវិធីដំណើរការរលូន⁸
1.84%
អាត្រាភាពចាស់នៃការប្រើប្រាស់8បន្ទាប់ពី 48 ខែ⁸
33W SUPERVOOCTM និងថាមពលថ្ម 5000mAh
ជីវិតពោពេញទៅដោយថាមពល
ការរួមបញ្ចូលគ្នានៃប្រព័ន្ធសាកថ្ម SUPERVOOCTM⁹ និងថាមពលថ្មធំ 5000mAh¹⁰ ផ្តល់ឲ្យអ្នកនូវអារម្មណ៍ស្ងប់ចិត្ត។ ចំណាយពេលមួយថ្ងៃសម្រាប់ជីវិតរបស់អ្នក ដោយមិនមែនជាសាកថ្មទូរស័ព្ទ។
30 នាទី
ទទួលបានថាមពលថ្ម 54%¹¹
សាក 5 នាទី
និយាយទូរស័ព្ទបាន 2 ម៉ោង¹²
អេក្រង់ថែទាំភ្នែក 90Hz AMOLED
ពណ៌ដិតស្រស់សម្រាប់ការមើលរយៈពេលយូរ
ដោយមានបំពាក់មកជាមួយបច្ចេកវិទ្យា AI លើការកែសម្រួលភ្លឺ backlight ទៅតាមលក្ខខណ្ឌផ្សេងៗគ្នា កម្រិតពណ៌ដិតច្បាស់ DCI-P3 ភ្លឺច្បាស់ 100% និងល្បឿនប៉ះបញ្ជា 90Hz¹³ដែលជួយឲ្យភ្នែករបស់អ្នកស្រស់ថ្លា ដោយធានាថាការបង្ហាញនឹងបន្តទៅដោយពណ៌ធម្មជាតិដ៏អស្ចារ្យ។
Amazon Prime Video HD Certification
Speaker 2គ្រាប់
សំឡេងដ៏ស័ក្តសមសម្រាប់ត្រជៀករបស់អ្នក
Speaker 2គ្រាប់ត្រូវបានបន្ថែម ដើម្បីផ្តល់សំឡេងជុំវិញកាន់តែខ្លាំងក្នុងអំឡុងពេលហ្គេម មើលភាពយន្ត និងវីដេអូ។ រីករាយជាមួយសំឡេងស្តេរ៉េអូ ច្បាស់ និងជក់ចិត្តនៅលើទូរស័ព្ទរបស់អ្នក!
ColorOS
មុខងារវៃឆ្លាត Always-On Display
ឥឡូវនេះ អ្នកអាចគ្រប់គ្រងបទភ្លេងដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ដោះសោអេក្រង់¹⁴ទូរស័ព្ទរបស់អ្នក។
បកប្រែលើអេក្រង់
អ្នកអាចបកប្រែអត្ថបទ ឬរូបភាពនៅលើអេក្រង់របស់អ្នកច្រើនជាង 100 ភាសា — ទាំងអស់ដោយគ្រាន់តែចុចម្តងប៉ុណ្ណោះ!
ការគ្រប់គ្រងលើការប្រើប្រាស់ 5 កម្រិត
អ្នកមានសិទ្ធពេញលេញក្នុងការគ្រប់គ្រងលើឯកជនភាព និងទិន្នន័យអនឡាញរបស់អ្នកបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយសម្រេចថាតើកម្មវិធីណាដែលអាចប្រើប្រាស់ការកំណត់ទីតាំង កាមេរ៉ា ការជូនដំណឹង មីក្រូហ្វូនរបស់អ្នក។ល។
មុខងារ Auto Pixelate
លាក់ខ្លឹមសារ និងព័ត៌មានសំខាន់នៅលើរូបភាពថតលើអេក្រង់របស់អ្នកដោយគ្រាន់តែចុចមួយដងដើម្បីរក្សាសុវត្ថិភាព និងអត្តសញ្ញាណ¹⁵របស់អ្នក។
1. ការពង្រីកលើកាមេរ៉ា Microlens សំដៅលើសមាមាត្រនៃទំហំនៃវត្ថុនៅលើអេក្រង់ទៅនឹងទំហំពិតរបស់វា។
2. ស្បែកគុណភាពខ្ពស់ Fiberglass គឺមានប្រើនៅលើតែពណ៌ Sunset Orange ប៉ុណ្ណោះ។
3. ទិន្នន័យដែលពាក់ព័ន្ធនៅទីនេះគ្រាន់តែជាទិន្នន័យធ្វើតេស្តមន្ទីរពិសោធន៍ប៉ុណ្ណោះ មិនមែនជាការធានាគុណភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃនោះទេ។ ស្ថានភាពជាក់ស្តែងនឹងប្រែប្រួលបន្តិចបន្តួចអាស្រ័យលើបរិយាកាសតេស្តជាក់លាក់។
4. ពណ៌កងបំភ្លឺដំណឹងអាចប្រែប្រួល សូមយោងទៅលើផលិតផលពិត។
5. កម្រាស់ និងទម្ងន់គឺផ្អែកលើទិន្នន័យដែលប្រមូលបាននៅក្នុងមន្ទីរពិសោធន៍ OPPO។ ទំហំ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើដំណើរការផលិត និងវិធីសាស្ត្រវាស់វែង។
6. មុខងារបន្ថែម RAM នឹងបន្ថែម RAM និម្មិតទៅ RAM ដើម។ រូបភាពនៅទីនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
7. "រក្សាភាពរលូន 48 ខែ" មានន័យថា តាមរយៈការធ្វើឲ្យប្រសើរនៃ Software Hardware និងបច្ចេកវិទ្យាដ៏ទូលំទូលាយផ្សេងទៀត OPPO Reno8 T បានឆ្លងកាត់ការធ្វើតេស្តភាពរលូន 48 ខែនៅក្នុងបរិយាកាសសាកល្បងប្រកបដោយវិជ្ជាជីវៈនៃមន្ទីរពិសោធន៍ OPPO ។ "រក្សាភាពរលូន" មិនមែនមានន័យថាគ្មានភាពយឺតយ៉ាវនោះទេ។ ដោយសារកត្តាដូចជាបណ្តាញសេវា និងការប្រើប្រាស់ផ្ទាល់ខ្លួន បទពិសោធន៍ជាក់ស្តែងអាចខុសគ្នា។
8. ទិន្នន័យទាំងអស់ត្រូវបានទទួលដោយមន្ទីរពិសោធន៍ តាមរយៈការធ្វើតេស្តដែលបានធ្វើឡើងក្រោមលក្ខខណ្ឌជាក់លាក់ និងគ្រាន់តែជាឯកសារយោងប៉ុណ្ណោះ។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលដោយសារបរិយាកាសកម្មវិធី ឧបករណ៍ និងកំណែកម្មវិធីជាក់ស្តែង។ ទិន្នន័យទាំងអស់គឺអាស្រ័យលើការប្រើប្រាស់ពិតប្រាកដរបស់អ្នកប្រើប្រាស់។ ទិន្នន័យនៃ "ការកើនឡើង 8% នៅក្នុងល្បឿនដំណើរការកម្មវិធី" គឺជាលទ្ធផលប្រៀបធៀបបើប្រៀបធៀបជាមួយនឹងផលិតផលជំនាន់មុន។
9. ស្លាកសញ្ញា និងពាក្យ SUPERVOOC គឺជាពាណិជ្ជសញ្ញាដែលគ្រប់គ្រងដោយ OPPO Mobile Telecommunications Corp., Ltd.
10. 5000mAh គឺជាទំហំថាមពលថ្មស្តង់ដា។
11. ផ្អែកលើការធ្វើតេស្តដែលបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ OPPO ។ តួលេខ "54%" ដែលបង្ហាញលើគេហទំព័រខាងលើ គឺមានន័យថានៅពេលដែលកម្រិតថ្មដែលបង្ហាញនៅលើអេក្រង់ឡើងដល់ 54%។ រយៈពេលសាកថ្មពិតប្រាកដអាចប្រែប្រួលដោយសារភាពខុសគ្នានៃបរិយាកាស ឬឧបករណ៍នីមួយៗ (ដូចជាការប្រែប្រួលសីតុណ្ហភាព និងវដ្តជីវិតនៃថ្ម)។
12. សេចក្តីថ្លែងការណ៍៖ ការសាកថ្មរយៈពេល 5 នាទីផ្តល់ឲ្យអ្នកប្រើប្រាស់នូវការហៅទូរស័ព្ទរយៈពេល 2 ម៉ោងគឺធ្វើឡើងក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍។ លទ្ធផលជាក់ស្តែងអាចប្រែប្រួលដោយសារភាពខុសគ្នានៅក្នុងបរិយាកាសសាកល្បង។
13. អេក្រង់នេះគឺគាំទ្រល្បឿនប៉ះបញ្ជារហូតដល់ 90Hz ។ ល្បឿនប៉ះបញ្ជាអាចមានភាពខុសប្លែកគ្នានៅក្រោមស្ថានភាពផ្សេងៗគ្នា។ សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែង។
14. អេក្រង់នេះអាចគាំទ្រការគ្រប់គ្រងកម្មវិធី Spotify និងមានច្រើនទៀតដែលនឹងត្រូវបានបញ្ចេញនៅពេលដែលដាក់ឲ្យប្រើប្រាស់។ សូមទាក់ទងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក ឬតំណាងសេវាកម្មលក់សម្រាប់ព័ត៌មានលម្អិត។
15. មុខងារ Auto Pixelate គាំទ្រលើកម្មវិធី Messenger និង WhatsApp ។ មុខងារ Auto Pixelate អាចនឹងប្រើបានបន្ទាប់ពីការអាប់ដេត OTA ដោយសារតែភាពខុសគ្នានៃកំណែកម្មវិធី។ សូមយោងទៅលើស្ថានភាពជាក់ស្តែង។ វិធីសាស្រ្តនៅលើឧបករណ៍គឺមិនអាចប្រើលើខ្លឹមសារក្នុងប្រអប់សារឡើយ។
16. លក្ខណៈពិសេសរបស់ផលិតផល និងមាតិកាដែលបង្ហាញលើអេក្រង់ (រួមទាំងប៉ុន្តែមិនកំណត់ចំពោះ UI, UX និងផ្ទៃខាងក្រោយ) ដែលបង្ហាញនៅលើគេហទំព័រទាំងអស់ត្រូវបានផ្តល់ជូនសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។ សូមទាក់ទងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងសេវាកម្មលក់សម្រាប់ព័ត៌មានលម្អិត។
17. រូបភាពផលិតផលនៅលើគេហទំព័រគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
មជ្ឈមណ្ឌលសេវាកម្ម