មាន BHE
រូប Portrait ទាន់សម័យ
រូបថតលេចធ្លោ គំនិតឥតដែនកំណត់
ជម្រើសស្ទីលទាន់សម័យសម្បូរបែប និងឧបករណ៍ផ្តល់ឲ្យអ្នកនូវវិធីជាច្រើនដើម្បីផ្លាស់ប្តូរ កែលម្អ និងកំណត់រូបថតរបស់អ្នកតាមបំណង។
អ្នកជំនាញ Portrait
Reno8 T 5G
អេក្រង់កោង 3D លំដាប់កំពូល 120Hz
កាមេរ៉ា Portrait 108MP
67W SUPERVOOCTM
4 ចំណុចសំខាន់ៗត្រូវបានអាប់ដេត
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹងរចនាបថ
ការរចនាកោងសងខាង និងមានគែមខ្លី
ផ្ដល់នូវអារម្មណ៍កាន់តែជិតស្និទ្ធរាល់ពេលចាប់កាន់ក្នុងដៃ
ការរចនា hyperbolic គ្មានថ្នេរដែលសមនឹងដៃរបស់អ្នក បង្កើតអារម្មណ៍ស្និទ្ធស្នាល និងរូបរាងដ៏រលោង។
171ក្រាម¹
ទម្ងន់ប្រមាណ
7.7មីលីម៉ែត្រ¹
កម្រាស់ប្រមាណ
អេក្រង់កោង 3D លំដាប់កំពូល 120Hz
កម្រិតថ្មីនៃអារម្មណ៍ និងការមើល
អេក្រង់កោងដែលបានអាប់ដេតនៅលើ Reno8 T 5G ដែលធ្លាប់តែឃើញមាននៅលើ ស្មាតហ្វូនកំពូល ផ្ដល់នូវបទពិសោធន៍កាន់តែប្លែក ជាមួយទិដ្ឋភាពបង្ហាញកាន់តែអណ្ដែតជាងអេក្រង់ធម្មតា និងមានអារម្មណ៍អស្ចារ្យពេលនៅក្នុងដៃរបស់អ្នក។
* រូបភាពគំរូធ្វើសម្រាប់បង្ហាញពីគោលបំណង។
សម្រស់គ្មានព្រំដែន
រីករាយជាមួយបទពិសោធន៍ដ៏អស្ចារ្យនៅលើអេក្រង់ទំហំ 6.7 អ៊ីងដ៏ធំទូលាយ ជាមួយនឹងគែមខ្លីបំផុ
ត និងល្បឿនប៉ះបញ្ជា 120Hz ដែលធានាបាននូវការមើលយ៉ាងរលូន និងពណ៌ស្រស់ធម្មជាតិ។
6.7
អេក្រង់² AMOLED
93%
សមាមាត្រ²អេក្រង់ធៀបនឹងតួ
120Hz
ល្បឿនប៉ះបញ្ជា³
2.32មីលីម៉ែត្រ
គែមចង្កាខ្លីបំផុត
រចនាបថ OPPO Glow
រចនាបថចែងចាំងលេចធ្លោ
ការរចនាទាន់សម័យ ទាក់ទាញជាមួយភាពលេចធ្លោ។ ជ្រើសយកពណ៌ដែលអ្នកពេញចិត្តរវាង ពណ៌ Sunrise Gold ភ្លឺភ្លេកស្រស់ស្អាត ឬពណ៌ Midnight Black បែបរឹងមាំ។
Sunrise Gold
Midnight Black
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹងកាមេរ៉ា
ប្រព័ន្ធ Ultra-Clear Imaging
រូបភាពដ៏មានអានុភាពបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការច្នៃប្រឌិតរបស់អ្នក។ ថតរូបដោយភាពជឿជាក់គ្រប់ស្ថានភាព។
32MP
កាមេរ៉ាស៊ែលហ្វី
108MP
កាមេរ៉ា Portrait
2MP
កាមេរ៉ា Depth
40x
Microlens
កាមេរ៉ា Portrait 108MP
រីករាយជាមួយរូបភាពកម្រិតច្បាស់ UHD
កម្រិតភាពច្បាស់ខ្លាំង 108MP ជាមួយនឹងបច្ចេកវិទ្យា NonaPixel Plus ដែលរួមបញ្ចូលគ្នានូវភីកសែលចំនួន 9 ទៅជាភីកសែលដ៏ធំតែមួយ ដើម្បីចាប់យកពន្លឺឲ្យបានច្រើនតាមតែអាចធ្វើទៅបាន ដែលអនុញ្ញាតឲ្យអ្នកចាប់យករាល់សកម្មភាពជាមួយនឹងភាពច្បាស់លាស់ និងលម្អិតដែលមិនធ្លាប់មានពីមុនមក។
1/1.67"
ទំហំសេនស័រធំ
96%↑
ចាប់យក4កម្រិតពន្លឺបាន⁴
1.92μm
ទំហំភីកសែលបន្ទា
ប់ពីបញ្ចូលគ្នាហើយ
ការច្នៃប្រឌិតច្បាស់ដូចគ្រីស្តាល់
ភាពច្បាស់ និងលម្អិតមិនគួរឲ្យជឿនៃកាមេរ៉ា Portrait 108MP អនុញ្ញាតឲ្យអ្នកកាត់ កែសម្រួល និ
ងស្វែងរកទិដ្ឋភាពពីមុនៗដែលអ្នកមិនធ្លាប់បានឃើញនៃរូបថតរបស់អ្នក។
កត់ត្រារាល់ការជួបជុំជាមួយរូបថតជាក្រុមដែលច្បាស់ខ្លាំង។ អនុស្សាវរីយ៍ដែលមិនចេះសាបសូន្យ។
រូបថតមួយសន្លឹកគឺអ្វីៗដែលអ្នកត្រូវការ។ ផ្តិតយកទាំងព័ត៌មានលម្អិត និងរូបភាពធំនៃអ្វីដែលអ្នកឃើញ។
មើលព័ត៌មានលម្អិតរបស់មិត្តភ័ក្តិរបស់អ្នក និងផ្ទាល់ខ្លួនយ៉ាងជិតស្និទ្ធ។
AI Portrait Super Resolution
បង្កើតឡើងសម្រាប់រូប Portrait ដ៏ច្បាស់
ប្រើប្រាស់សមត្ថភាពនៃការសិក្សាស៊ីជម្រៅរបស់ AI ដើម្បីកាត់បន្ថយគ្រាប់ភីកសែលតូចៗដែលរំខាន និងភាពព្រិលលើផ្ទៃមុខ បង្កើនសមត្ថភាពថតរូបក្នុងស្ថានភាពពន្លឺតិច។
រូប Portrait ទាន់សម័យ
រូបថតលេចធ្លោ គំនិតឥតដែនកំណត់
ជម្រើសស្ទីលទាន់សម័យសម្បូរបែប និងឧបករណ៍ផ្តល់ឲ្យអ្នកនូវវិធីជាច្រើនដើម្បីផ្លាស់ប្តូរ កែលម្អ និងកំណត់រូបថតរបស់អ្នកតាមបំណង។
Bokeh Flare Portrait
បន្ថែមប្រសិទ្ធភាពផ្ទៃខាងក្រោយឲ្យព្រិលបែបកាមេរ៉ា DSLR ភ្លាមៗ ធានាថាអ្នកលេចធ្លោចេញពីផ្ទៃខាងក្រោយ។
AI Colour Portrait
មិនថារូបមនុស្ស ឬវត្ថុនៅតែមានពណ៌រស់រវើក ខណៈពេលដែលផ្ទៃខាងក្រោយត្រូវបានផ្លាស់ប្តូរទៅជាពណ៌ខ្មៅ និងសបែបបុរាណ។ ធ្វើឲ្យអ្នកលេចធ្លោក្នុងចំណោមមនុស្ស។
* មាននៅលើតែកាមេរ៉ាស៊ែលហ្វីប៉ុណ្ណោះ។
AI Portrait Retouching
កែរូបភាពរបស់អ្នកយ៉ាងល្អិនល្អន់ បង្ហាញសម្រស់ធម្មជាតិដ៏ភ្លឺស្រស់ស្អាត។
Selfie HDR
ជៀសវាងការជះពន្លឺហួសកម្រិតនៅកន្លែងភ្លឺ និងរក្សាព័ត៌មានលម្អិតនៅទីងងឹត។ ផ្តិតយកពណ៌ទាំងអស់ដែលអ្នកឃើញឲ្យបានត្រឹមត្រូវ។
បច្ចេកវិទ្យាចាប់យករូបភាពរហ័ស
ធានាថាអ្នកអាចផ្តិយយកពេលវេលានៃជីវិតដែលងាយនឹងខកខានទាំងនោះដោយភាពច្បាស់លាស់។
លទ្ធភាពក្នុងការផ្តិតយកពិភពដែលមិនបានធ្លាប់ឃើញពីមុនជាមួយនឹងកាមេរ៉ា microlens ថ្មី។ ការពង្រីករហូតដល់ 40 ដង ស្វែងរកភាពរីករាយថ្មីជារៀងរាល់ថ្ងៃ!
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹងកម្លាំងម៉ាស៊ីន
67W SUPERVOOCTM⁶
ល្បឿនដូចរន្ទះ
រំដោះខ្លួនអ្នកពីការរំខាននៃពេលវេលារង់ចាំការសាកថ្មដ៏យឺត។ ការរង់ចាំតិច ទទួលបានបទពិសោធន៍កាន់តែច្រើន។
44 នាទីសាកថ្មពេញ
100%⁷
សាកថ្ម 5 នាទីនិយាយទូរស័ព្ទ⁸
5.5 ម៉ោង
Battery Health Engine
វដ្តជីវិតនៃថ្មសម្រាប់ការប្រើប្រាស់យូរអង្វែង
តាមរយៈការគ្រប់គ្រងចរន្ត និងវ៉ុលសាកដោយវៃឆ្លាត Battery Health Engine ដែលជាកម្មសិទ្ធិរបស់ OPPO បានបន្ថែមវដ្តជីវិតរបស់ថ្ម 4800mAh⁹ ដោយធានាថាថ្មរក្សាបាននូវដំណើរការល្អ ទោះបីជាប្រើប្រាស់¹⁰បានបួនឆ្នាំក៏ដោយ។.
ការគ្រប់គ្រងការសាកថ្មវៃឆ្លាត ដើម្បីកាត់បន្ថយការវិវឌ្ឍន៍អាយុកាលនៃថ្ម
មាន BHE
ការថយចុះសមត្ថភាពថ្មជាមួយការកើនឡើងនៃការខូចខាត Lithium
មិនមាន BHE
Up to
រហូតដល់ 1600 ដងនៃវដ្តសាកថ្ម¹⁰
រហូតដល់
2x នៃស្តង់ដារឧស្សាហកម្មឈានមុខគេ¹⁰
មុខងារបន្ថែម RAM
RAM កាន់តែច្រើន ការប្រើប្រាស់កាន់តែរលូន
និយាយថាលាចំពោះប្រតិបត្តិការយឺតៗជាមួយ RAM 8GB និងមុខងារបន្ថែមRAM¹¹ រហូតដល់ 8GB ។ លើសពីនេះទៅទៀត ប្រព័ន្ធដំណើរការ ColorOS 13 ថ្មីមានបំពាក់នូវ Dynamic Computing Engine ដែលបង្កើនល្បឿននៃការបែងចែកអង្គចងចាំ និងការស្តារឡើងវិញ។ ឥឡូវនេះអ្នកអាចប្រើកម្មវិធីជាច្រើនទៀតក្នុងពេលដំណាលគ្នា ហើយប្តូរទៅមកក្នុងចំណោមទាំងនោះបានយ៉ាងរលូន។
បើកកម្មវិធី¹²ជាង 20+
ក្នុងពេលតែមួយដោយមិនរអាក់រអួល
11%↑
ល្បឿនដំណើរកម្មវិធីលឿនជាងមុន¹²
បន្ទះឈីប¹³ Qualcomm® Snapdragon™ 5G
កម្លាំងថាមពលខ្លាំង
ប្រើប្រាស់នូវបន្ទះឈីប 5G និង Qualcomm® Snapdragon™ 6nm ដែលមានល្បឿនលឿនដូចរន្ទះ។ ដំណើរការលឿនជាងមុនបានបង្កើតឡើងសម្រាប់បទពិសោធន៍កាន់តែរលូន។
រក្សាភាពរលូន 48 ខែ¹⁴
សមត្ថភាពនៅតែខ្លាំងទោះប្រើប្រាស់យូរឆ្នាំ
ការតេស្តសាកល្បងយ៉ាងម៉តចត់លើកម្លាំងម៉ាស៊ីនបន្ទាប់ពីប្រើប្រាស់បាន 4 ឆ្នាំនៅមន្ទីរពិសោធន៍របស់យើង។ ជាលទ្ធផល ទូរស័ព្ទរបស់អ្នកនៅតែដំណើរការបានរលូន និងដំណើរការកម្មវិធីដែលអ្នកចូលចិត្ត ហើយវានៅតែថ្មី ទោះបីជាប្រើប្រាស់ក្នុងការងារ និងលេងហ្គេមច្រើនឆ្នាំក៏ដោយ។
អេក្រង់ស្មាតហ្វូនកម្រិតកំពូល
ពណ៌រស់រវើកសម្បូរបែប
ផ្តល់នូវរូបភាពដ៏សម្បូរបែប រស់រវើក និងបង្ហាញពណ៌ចំនួន 1.07 ពាន់លាន (ដែលស្មើនឹង 64 ដងនៃចំនួនធម្មតា)។ ការផ្លាស់ប្តូរពណ៌ដ៏ល្អឥតខ្ចោះ ផ្តល់ឲ្យរូបភាពនីមួយៗនូវរូបរាងធម្មជាតិ។
16.7 ពាន់លានពណ៌
1.07 billion colours
* រូបភាពគំរូធ្វើសម្រាប់បង្ហាញពីគោលបំណង។
ប្រព័ន្ធការពារភ្នែក AI Adaptive
ផាសុកភាពសម្រាប់ភ្នែកដ៏វៃឆ្លាត
ប្រព័ន្ធការពារភ្នែក AI Adaptive រួមជាមួយនឹងការបន្ថយពន្លឺ PWM ប្រេកង់ខ្ពស់ 2160Hz ដែលឈានមុខគេក្នុងឧស្សាហកម្ម មានប្រសិទ្ធភាពកាត់បន្ថយភាពអស់កម្លាំងភ្នែក។ កម្រិតពន្លឺរបស់អេក្រង់នឹងកែតម្រូវដោយស្វ័យប្រវត្តិទៅនឹងលក្ខខណ្ឌពន្លឺជុំវិញរបស់អ្នក។
Speaker 2គ្រាប់
រីករាយជាមួយការស្តាប់តន្រ្តីទ្វេដង
ជាមួយនឹង speaker 2គ្រាប់ដែលសំឡេងខ្លាំង ទទួលបានបទពិសោធន៍នៃសំឡេងស្តេរ៉េអូដ៏អស្ចារ្យ។ លើសពីនេះទៅទៀត Ultra Volume Mode 200% នឹងធ្វើឲ្យអ្នករំជើបរំជួលចិត្ត។ សូមរីករាយជាមួយទស្សនីភាពនៅក្នុងដៃរបស់អ្នក!
មួយជំហានទៅកាន់កម្រិតថ្មីជាមួយនឹង ColorOS
មុខងារវៃឆ្លាត AOD15
ដឹងពីព័ត៌មានបទចម្រៀងដោយគ្រាន់ក្រឡេកមើលអេក្រង់របស់អ្នក
បកប្រែលើអេក្រង់
ដំណើរការដោយ Google Translate អ្នកអាចបកប្រែអត្ថបទ ឬរូបភាពនៅលើអេក្រង់របស់អ្នកច្រើនជាង 100 ភាសា — ទាំងអស់ដោយគ្រាន់តែចុចម្តងប៉ុណ្ណោះ!
មុខងារ Auto Pixelate16
លាក់ឈ្មោះ និងព័ត៌មានរូបភាពដោយស្វ័យប្រវត្តិនៅក្នុងរូបថតលើអេក្រង់ដែលបានជជែក ដោយរក្សាឯកជនភាពរបស់អ្នកភ្លាមៗ។
ការគ្រប់គ្រងលើការប្រើប្រាស់ 5 កម្រិត
ជម្រើសនៃការអនុញ្ញាតគឺកាន់តែច្បាស់ ខណៈពេលដែលផ្តល់ឲ្យអ្នកនូវការគ្រប់គ្រងលម្អិតលើភាពឯកជនរបស់អ្នក។ ដាក់ភាពឯកជនរបស់អ្នកនៅក្នុងដៃរបស់អ្នកវិញ។
ការទទួលស្គាល់លើសុវត្ថិភាពសម្រាប់ឯកជនភាព
ទទួលបានពានរង្វាន់សុវត្ថិភាពពីអង្គការអន្តរជាតិឈានមុខគេ។ រក្សាព័ត៌មាន និងទិន្នន័យរបស់អ្នកជាឯកជន និងមានសុវត្ថិភាព ដូចដែលពួកគេគួរធ្វើ។
1. កម្រាស់ និងទម្ងន់គឺផ្អែកលើទិន្នន័យដែលប្រមូលបាននៅក្នុងមន្ទីរពិសោធន៍ OPPO។ ទំហំ និងទម្ងន់ជាក់ស្តែងអាចប្រែប្រួលអាស្រ័យលើដំណើរការផលិត និងវិធីសាស្ត្រវាស់វែង។
2. ទំហំអេក្រង់ត្រូវបានវាស់តាមអង្កត់ទ្រូង។ ទំហំអេក្រង់របស់ Reno8 T 5G គឺ 6.7'' ជាចតុកោណកែងពេញ ហើយសមាមាត្រអេក្រង់ធៀបតួរបស់វាគឺ 93% (ផ្ទៃអេក្រង់ដែលប្រើប្រាស់បាន)។ តំបន់ដែលអាចមើលបានជាក់ស្តែងគឺតិចជាងដោយសារជ្រុងមូល និងរន្ធកាមេរ៉ា។ នៅក្នុងស្ថានភាពជាក់ស្តែង ទិន្នន័យនឹងខុសគ្នាបន្តិចបន្តួច អាស្រ័យលើវិធីសាស្ត្រសាកល្បងជាក់លាក់ និងបរិយាកាសនៃការធ្វើតេស្ត។
3. អេក្រង់នេះគឺគាំទ្រល្បឿនប៉ះបញ្ជារហូតដល់ 120Hz ។ ល្បឿនប៉ះបញ្ជាអាចមានភាពខុសប្លែកគ្នានៅក្រោមស្ថានភាពផ្សេងៗគ្នា។ សូមយោងទៅលើការប្រើប្រាស់ជាក់ស្តែង។
4. ទិន្នន័យនៃ "ការកើនឡើង 96% ក្នុងការចាប់យកពន្លឺ" គឺជាលទ្ធផលប្រៀបធៀបធៀបនឹងផលិតផលជំនាន់មុន។ ទិន្នន័យបានមកពីមន្ទីរពិសោធន៍ OPPO ។ សូមយោងទៅលើបទពិសោធន៍ជាក់ស្តែង។
5. ការពង្រីកលើកាមេរ៉ា Microlens សំដៅលើសមាមាត្រនៃទំហំនៃវត្ថុនៅលើអេក្រង់ទៅនឹងទំហំពិតរបស់វា។
6. ស្លាកសញ្ញា និងពាក្យ SUPERVOOC គឺជាពាណិជ្ជសញ្ញាដែលគ្រប់គ្រងដោយ OPPO Mobile Telecommunications Corp., Ltd.។ ថាមពលសាកថ្មអតិបរមា 67W គឺប្រើជាមួយនឹងកម្លាំងភ្លើងបញ្ចូល 200-240V ថាមពលសាកថ្មអតិបរមា 55W គឺប្រើជាមួយនឹងកម្លាំងភ្លើងបញ្ចូល 100-130V ថាមពលសាកថ្មអតិបរមាអាចប្រែប្រួលដែលមិនគាំទ្រ 67W ដោយផ្អែកលើការបញ្ចូលវ៉ុលផ្សេងៗគ្នានៅក្នុងតំបន់មួយចំនួន
7. ផ្អែកលើការធ្វើតេស្តដែលបានធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍ OPPO។ "100%" ត្រូវបានកំណត់ថានៅពេលដែលកម្រិតថ្មដែលបង្ហាញនៅលើអេក្រង់ឡើងដល់ 100%។ រយៈពេលសាកថ្មពិតប្រាកដអាចប្រែប្រួលដោយសារភាពខុសគ្នានៃបរិស្ថាន ឬឧបករណ៍នីមួយៗ (ដូចជាការប្រែប្រួលសីតុណ្ហភាព និងវដ្តជីវិតនៃថ្ម)។
8. ការសាកថ្មរយៈពេល 5 នាទីផ្តល់ឲ្យអ្នកប្រើប្រាស់ជាមួយការហៅទូរស័ព្ទបានរយៈពេល 5.5 ម៉ោង គឺធ្វើឡើងក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍។ លទ្ធផលជាក់ស្តែងអាចប្រែប្រួលដោយសារភាពខុសគ្នានៅក្នុងបរិយាកាសសាកល្បង។
9. ថាមពលថ្មគឺ 4800mAh (ទំហំស្តង់ដា)។ រូបភាពនៅទីនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
10. ជាមួយនឹង Battery Health Engine សមត្ថភាពដែលនៅសល់របស់ថ្មអាចមានច្រើនជាង 80% បន្ទាប់ពី 1600 វដ្តនៃការសាកពេញ (ការសាកពេញ និងការឆក់) ខណៈពេលដែលស្តង់ដារឧស្សាហកម្មគឺ 800 វដ្ត។ យោងតាមការក្លែងធ្វើការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ (សាកពេញ និងបញ្ចេញម្តងក្នុងមួយថ្ងៃ) វាស្មើនឹងការប្រើប្រាស់ប្រហែល 4 ឆ្នាំ។ ទិន្នន័យទទួលបានពីមន្ទីរពិសោធន៍ OPPO ។ ទិន្នន័យជាក់ស្តែងនឹងខុសគ្នាបន្តិចបន្តួច ដោយសារការប្រើប្រាស់ផ្ទាល់ខ្លួនខុសគ្នា កំណែកម្មវិធីសាកល្បង និងបរិយាកាសសាកល្បងជាក់លាក់។
11. មុខងារបន្ថែម RAM នឹងបន្ថែម RAM និម្មិតទៅ RAM ដើម។ រូបភាពនៅទីនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
12. ទិន្នន័យនៃ "រហូតដល់ 20+ បើកកម្មវិធីជាង 20+ ក្នុងពេលតែមួយដោយមិនរអាក់រអួល" ត្រូវបានទទួលដោយមន្ទីរពិសោធន៍ តាមរយៈការធ្វើតេស្តដែលបានធ្វើឡើងក្រោមលក្ខខណ្ឌជាក់លាក់។ វាអាចទទួលបានបទពិសោធន៍បន្ទាប់ពីការអាប់ដេត OTA ដោយសារតែភាពខុសគ្នានៃកំណែកម្មវិធី។ ទិន្នន័យនៃ "ល្បឿនដំណើរកម្មវិធីលឿនជាងមុន 11%↑" គឺជាលទ្ធផលប្រៀបធៀបដែលបើប្រៀបធៀបជាមួយនឹងផលិតផលជំនាន់មុន។ ទិន្នន័យទាំងអស់គឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ។ ទិន្នន័យជាក់ស្តែងអាចប្រែប្រួលដោយសារបរិយាកាសកម្មវិធីជាក់ស្តែង ប្រភេទកម្មវិធី កំណែកម្មវិធី ពេលវេលាប្រើប្រាស់កម្មវិធី ឧបករណ៍ និងកំណែកម្មវិធី។ ទិន្នន័យទាំងអស់គឺអាស្រ័យលើការប្រើប្រាស់ពិតប្រាកដរបស់អ្នកប្រើប្រាស់។
13. ការភ្ជាប់បណ្តាញ 5G អាស្រ័យលើថាតើស៊ីមកាតនេះគាំទ្របណ្តាញ 5G ដែរឬទេ ហើយវាក៏អាស្រ័យលើប្រេកង់ 5G និងការបង្កើតបណ្តាញ 5G នៃទីតាំងរបស់អ្នកប្រើប្រាស់ផងដែរ។ ព័ត៌មានរបស់ Qualcomm® Snapdragon™ 695 5G Mobile Platform គឺទទួលបានពីគេហទំព័រផ្លូវការ Qualcomm®។ រូបភាពនៅទីនេះគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
14. "រក្សាភាពរលូន 48 ខែ" មានន័យថា តាមរយៈការធ្វើឲ្យប្រសើរនៃ Software Hardware និងបច្ចេកវិទ្យាដ៏ទូលំទូលាយផ្សេងទៀត OPPO Reno8 T បានឆ្លងកាត់ការធ្វើតេស្តភាពរលូន 48 ខែនៅក្នុងបរិយាកាសសាកល្បងប្រកបដោយវិជ្ជាជីវៈនៃមន្ទីរពិសោធន៍ OPPO ។ "រក្សាភាពរលូន" មិនមែនមានន័យថាគ្មានភាពយឺតយ៉ាវនោះទេ។ ដោយសារកត្តាដូចជាបណ្តាញសេវា និងការប្រើប្រាស់ផ្ទាល់ខ្លួន បទពិសោធន៍ជាក់ស្តែងអាចខុសគ្នា។ សូមយោងតាមបទពិសោធន៍ជាក់ស្តែង។
15. អេក្រង់នេះអាចគាំទ្រការគ្រប់គ្រងកម្មវិធី Spotify និងមានច្រើនទៀតដែលនឹងត្រូវបានបញ្ចេញនៅពេលដែលដាក់ឲ្យប្រើប្រាស់។ សូមទាក់ទងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក ឬតំណាងសេវាកម្មលក់សម្រាប់ព័ត៌មានលម្អិត។
16. មុខងារ Auto Pixelate គាំទ្រលើកម្មវិធី Messenger និង WhatsApp ។ មុខងារ Auto Pixelate អាចនឹងប្រើបានបន្ទាប់ពីការអាប់ដេត OTA ដោយសារតែភាពខុសគ្នានៃកំណែកម្មវិធី។ សូមយោងទៅលើស្ថានភាពជាក់ស្តែង។ វិធីសាស្រ្តនៅលើឧបករណ៍គឺមិនអាចប្រើលើខ្លឹមសារក្នុងប្រអប់សារឡើយ។
17. លក្ខណៈពិសេសរបស់ផលិតផល និងមាតិកាដែលបង្ហាញលើអេក្រង់ (រួមទាំងប៉ុន្តែមិនកំណត់ចំពោះ UI, UX និងផ្ទៃខាងក្រោយ) ដែលបង្ហាញនៅលើគេហទំព័រទាំងអស់ត្រូវបានផ្តល់ជូនសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។ សូមទាក់ទងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងសេវាកម្មលក់សម្រាប់ព័ត៌មានលម្អិត។
18. រូបភាពផលិតផលនៅលើគេហទំព័រគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ។ សូមយោងទៅលើផលិតផលពិត។
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
ហៅទៅកាន់ជំនួយការ
1800201873
ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។
មជ្ឈមណ្ឌលសេវាកម្ម