{{baseData.historyTitle}}

{{baseData.historyTitle}}

OPPO Website User Agreement

កិច្ចព្រមព្រៀងអ្នកប្រើប្រាស់គេហទំព័រផ្លូវការរបស់្រកុមហ៊ុន OPPO
1.វិសាលភាពនៃកិច្ចព្រមព្រៀងប្រើប្រាស់

កិច្ចព្រមព្រៀងប្រើប្រាស់នេះអនុវត្តន៏ចំពោះគេហទំព័រផ្លូវការរបស់្រកុមហ៊ុនOPPO ("គេហទំព័រនេះ")។្រកុមហ៊ុនOPPOសូមដាស់ទឿនដល់អ្នកប្រើប្រាស់ឲ្យអាននិងយល់ច្បាស់ពីខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ។លោកអ្នកបានេធ្វីការប្រើប្រាស់គេហទំព័រនេះមានន័យថាលោកអ្នកយល់ស្របនឹងកិច្ចព្រមព្រៀងប្រើប្រាស់នេះប្រសិនបើអ្នកមិនយល់ស្របសូមកុំប្រើគេហទំព័រនេះ។្រកុមហ៊ុនOPPOសូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរខ្លឹមសារនៃកិច្ចព្រមព្រៀងប្រើប្រាស់នេះេដាយេយាងតាមវិសាលភាពដែលបានអនុញ្ញាតដោយច្បាប់ចំណែកឯលោកអ្នកមានទំនួលខុសត្រូវក្នុងការពិនិត្យឡើងវិញរាល់ការផ្លាស់ប្តូរចំពោះកិច្ចព្រមព្រៀងប្រើប្រាស់នេះ។ប្រសិនបើអ្នកបន្តប្រើប្រាស់គេហទំព័រនេះបន្ទាប់ពីព័ត៌មានស្តីពីការផ្លាស់ប្តូរត្រូវបានប្រកាសមានន័យថាអ្នកយល់ព្រមទទួលយកការផ្លាស់ប្តូរនេះ។

2.សេចក្តីថ្លែងការណ៍កម្មសិទ្ធិបញ្ញា

មាតិកាទាំងអស់របស់គេហទំព័រនេះរួមមាន៖ អក្សរ, រូបភាព, តន្ត្រី, វីដេអូ, គំនូរជីវចល, និក្ខិត្តសញ្ញា,និមិត្តសញ្ញា,ក្រាហ្វិក,visibleinterfaceនិងលេខកូដកុំព្យូទ័រ("មាតិកា")េដាយមិនមានដែនកំណត់ កម្មវត្ថុពាក់ព័ន្ធទាំងអស់នេះជាកម្មទ្ធិបញ្ញារបស់្រកុមហ៊ុនOPPOឬក៏មានន័យថា ្រកុមហ៊ុនOPPOទទួលបានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់។

អ្នកមិនអាចប្រើប្រាស់ខ្លឹមសារគេហទំព័រនេះតាមមធ្យោបាយណាមួយសម្រាប់គោលបំណងពាណិជ្ជកម្មណាមួយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី្រកុមហ៊ុនOPPO នោះឡើយ លើកលែងតែមានការបញ្ជាក់ជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។

នៅេលីគេហទំព័រOPPOមានផ្តល់ព័ត៌មានអំពីផលិតផលនិងសេវាកម្មពាក់ព័ន្ធនឹង្រកុមហ៊ុន លោកអ្នកអាចេធ្វីការ download ប៉ុន្តែអ្នកមិនត្រូវប្រើវាសម្រាប់គោលបំណងពាណិជ្ជកម្មឡើយ ហើយអ្នកមិនត្រូវកែប្រែនូវព័ត៌មានខាងលើនោះទេនិងត្រូវមានការធានាបន្ថែមនូវព័ត៌មានខាងលើនិងឯកសារដែលមាននៅក្នុងនោះព្រមទាំងត្រូវរក្សាសេចក្តីថ្លែងការណ៍នៃសិទ្ធិស្របច្បាប់របស់្រកុមហ៊ុន OPPO ផងដែរ។

3. ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់

អ្នកមិនអាចប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងណាមួយដែលខុសច្បាប់ឬហាមឃាត់ដោយកិច្ចព្រមព្រៀងប្រើប្រាស់របស់គេហទំព័រនោះទេ ហើយអ្នកក៏មិនត្រូវប្រើប្រាស់គេហទំព័រនេះនិងមាតិការបស់វាដើម្បីរំលោភលើសិទ្ធិស្របច្បាប់របស់សហព័ន្ធឬបុគ្គលដទៃទៀតដែរ។

អ្នកមិនអាចចូលដំណើរការេប្រីប្រាស់បានរួមមាន៖“deep-link”“ ការរុករកគេហទំព័រ”“ អ៊ីនធឺណេតrobot”“ឧបករណ៍ប្រមូលគេហទំព័រ”ឬឧបករណ៍ស្វ័យប្រវត្ដិេផ្សងៗរួមមានកម្មវិធី ក្បួនដោះស្រាយឬវិធីសាស្រ្តនានា ឬក៍វិធីដំេណីរការផ្សេងៗដែលចូលមកគេហទំព័រេដីម្បី ទទួលយក ការថតចំឡង ឬការឃ្លាំេមីលរាល់ទិន្នន័យនៃគេហទំព័រនេះឬខ្លឹមសារនានា រចនាសម្ព័ន្ធ អត្ថបថឬបទបង្ហាញណាមួយ ដែលមិនបានផ្តល់ឲ្យដោយគេហទំព័រ។

្រកុមហ៊ុនOPPOសូមរក្សាសិទ្ធិក្នុងការហាមឃាត់រាល់សកម្មភាពបែបនេះ។អ្នកមិនត្រូវបានអនុញ្ញាតអោយចូលប្រើមាតិកាណាមួយនៅលើគេហទំព័រនេះឬប្រើប្រាស់សេវាកម្មណាមួយនៅលើគេហទំព័រនេះដោយមធ្យោបាយខុសច្បាប់ណាមួយឡើយ។អ្នកមិនត្រូវបើកការវាយប្រហារតាមអ៊ីនធឺណិតនៅលើគេហទំព័រនេះទេ។

អ្នកត្រូវតែអនុវត្តការគោរពច្បាប់ទាំងអស់ដែលពាក់ព័ន្ធនឹងច្បាប់នៃការត្រួតពិនិត្យការនាំចេញក្នុងស្រុកនិងអន្តរជាតិ ក៍ដូចជាការដាក់កម្រិតរួមមាន ការដាក់កម្រិតទៅលើគោលដៅពាក់ព័ន្ធ អ្នកប្រើប្រាស់និងការប្រើប្រាស់ចុងក្រោយផងដែរ។ពួកយើងសូមេធ្វីការរក្សាសិទ្ធិក្នុងការអនុវន្តច្បាប់នៃការត្រួតពិនិត្យការនាំចេញ ឬបញ្ឈប់ការចូលប្រើគេហទំព័រនេះឬផ្នែកណាមួយតែម្តង

្រកុមហ៊ុនOPPO តែងតែរក្សាសិទ្ធិក្នុងការបង្ហាញព័ត៌មានចាំបាច់ ដើម្បីអនុវត្តតាមច្បាប់ បទបញ្ជា នីតិវិធីច្បាប់ឬតម្រូវការរបស់រដ្ឋាភិបាល។្រកុមហ៊ុនOPPOក៏អាចបង្ហាញព័ត៌មានរបស់អ្នកផងដែរនៅពេលដែល្រកុមហ៊ុនជឿជាក់ថាការបង្ហាញព័ត៌មាននេះត្រូវអនុញ្ញាតដោយច្បាប់រួមទាំង សម្រាប់គោលបំណងការពារការក្លែងបន្លំឬការផ្លាស់ប្តូរព័ត៌មានជាមួយក្រុមហ៊ុននិងអង្គភាពដទៃទៀត។

អ្នកទទួលស្គាល់និងយល់ព្រមថា្រកុមហ៊ុនOPPOមានសិទ្ធិក្នុងការរក្សាទុកនូវរាល់ការបញ្ជូនឬទំនាក់ទំនងណាមួយសេវាកម្មណាមួយដែលផ្តល់ជូននៅលើគេហទំព័រនេះឬសេវាកម្មណាមួយដែលឆ្លងកាត់តាមរយៈគេហទំព័រនេះរវាងអ្នកនិង្រកុមហ៊ុនOPPOហើយអាចបង្ហាញទិន្នន័យបែបនេះបានក្នុងកាលៈទេសៈដូចខាងក្រោម៖ធ្វើតាមការតម្រូវរបស់ច្បាប់ឬ្រកុមហ៊ុនOPPO មានហេតុផលគ្រប់គ្រាន់ដើម្បីជឿជាក់ថាមានតែេធ្វីបែបនេះទេេទីបសមហេតុផល

(១)អនុវត្តតាមនីតិវិធីច្បាប់(២)អនុវត្តតាមកិច្ចព្រមព្រៀងប្រើប្រាស់នេះ(៣)ឆ្លើយតបចំពោះការអះអាងថាទិន្នន័យបែបនេះរំលោភលើសិទ្ធិអ្នកដទៃឬ(៤)ការពារសិទ្ធិ ទ្រព្យសម្បត្តិឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់្រកុមហ៊ុនOPPO បុគ្គលិក អ្នកប្រើប្រាស់ ឬអ្នកអានគេហ ទំព័រនេះនិងសាធារណៈជនផ្សេងៗ។

ប្រសិនបើ្រកុមហ៊ុនOPPOជឿជាក់ថាអ្នកបានរំលោភលើកិច្ចព្រមព្រៀងប្រើប្រាស់នេះឬកិច្ចព្រមព្រៀងឬគោលការណ៍ណែនាំផ្សេងទៀតដែលអាចទាក់ទងនឹងការប្រើប្រាស់គេហទំព័រនេះអ្នកនឹងត្រូវបានបញ្ឈប់ការចូលប្រើប្រាស់គេហទំព័រនេះដោយមិនចាំបាច់មានការជូនដំណឹងជាមុន េហីយនិងបញ្ឈប់ការចូលប្រើប្រាស់គេហទំព័រនេះរបស់អ្នកនាពេលអនាគត។ រាល់ការបំពានលើកិច្ចព្រមព្រៀងប្រើប្រាស់នេះជាទេង្វីក្នុងការធ្វើអាជីវកម្មខុសច្បាប់ ហើយនឹងបង្កការខូចខាតដែលមិនអាចកាត់ថ្លៃបានដល់្រកុមហ៊ុនOPPO ក្នុងករណីនេះ ្រកុមហ៊ុនOPPOអាចដាក់ពាក្យសុំធ្វើការឃាត់ឃាំងឬការអន្តរាគម៏នានាដែលមានប្រសិទ្ធភាពនិងមានតំលៃស្មើ។ការអន្តរាគម៏ទាំងនេះ្រកុមហ៊ុនOPPOបានយោងទៅតាមផ្លូវច្បាប់ទូទៅឬតុល្យភាពច្បាប់នានាដែលអាចទទួលបានសំណង្រកុមហ៊ុនOPPOក៏នឹងមានសិទ្ធិក្នុងការទាមទារយកសំណងដែលទាក់ទងពីអ្នកផងដែរហើយអ្នកត្រូវយល់ព្រមរាល់ការចំណាយទាំងអស់ លើថ្លៃឈ្នួលមេធាវីនិងថ្លៃដើមបណ្តឹង។អ្នកយល់ព្រមថាចំពោះលក្ខ័ណ្ឌនៃការបញ្ឈប់ការប្រើប្រាស់គេហទំព័រនេះ គឺដោយសារមានការបំពានលើកិច្ចព្រមព្រៀងប្រើប្រាស់នេះ ហើយOPPO នឹងមិនទទួលខុសត្រូវចំពោះអ្នកឬភាគីទីបីណាមួយឡើយ។

4. ការតភ្ជាប់របស់ភាគីទីបី

គេហទំព័រនេះអាចមានបណ្តាញភ្ជាប់ទៅគេហទំព័ររបស់ភាគីទីបីរាល់មាតិការបស់ភាគីទីបីត្រូវបានផ្តល់ជូនដោយភាគីទីបី ្រកុមហ៊ុនOPPOមិនធានាឬទទួលខុសត្រូវចំពោះខ្លឹមសារ ភាពជាក់លាក់ភាពត្រឹមត្រូវឬភាពដែលអាចប្រើប្រាស់បានភាពជឿជាក់សុវត្ថិភាពឬទិដ្ឋភាពផ្សេងទៀតនៃគេហទំព័រភាគីទីបីដែលយើងមិនអាចធ្វើការគ្រប់គ្រងលើវានោះឡើយ(រួមមានសិទ្ធិបញ្ញតិជាដើមផង)។មិនមានការសន្យាការធានាឬការតំណាងណាមួយនៃទិដ្ឋភាពនេះ(រួមទាំងសិទ្ធិណាមួយនោះទេ)និងមិនទទួលខុសត្រូវចំពោះផលវិបាកណាមួយនៃការប្រើប្រាស់មាតិការបស់ភាគីទីបីឡើយ។ហានិភ័យនៃការចូលគេហទំព័រនិងប្រើប្រើប្រាស់ខ្លឹមសាររបស់ភាគីទីជាទំនួលខុសត្រូវរបស់អ្នក។

5.ភាពមិនអាចជំទាស់បាននិងមូលហេតុបង្កដោយភាគីទីបី

្រកុមហ៊ុនOPPOនឹងបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ប៉ុន្តែ្រកុមហ៊ុនOPPOមិនទទួលខុសត្រូវចំពោះកត្តាផ្សេងៗដែលធ្វើឲ្យមានកំហុសខុសឆ្គងឧបសគ្គការពន្យាពេលអនុវត្តន៍ឬការផ្លាស់ប្តូរការអនុវត្តន៍នៃកិច្ចព្រមព្រៀងដូចជា៖

១.គ្រោះមហន្តរាយធម្មជាតិ កូដកម្ម កុបកម្ម សង្គ្រាម សកម្មភាពរដ្ឋាភិបាល បទបញ្ជារដ្ឋបាលតុលាការនិងកត្តាផ្សេងៗជាច្រើន ។

២.បញ្ហាការផ្គត់ផ្គង់ថាមពលបញ្ហាសេវាកម្មសាធារណៈ

បណ្តាញទំនាក់ទំនងដែលបណ្តាលមកពីការលួចចូលហេកប្រពន្ធ័កុំព្យូរទ័រ កុំព្យួទ័រឆ្លងមេរោគ ការទប់ស្កាត់ព័ត៌មានមាតិកាខុសច្បាប់ការទប់ស្កាត់ព័ត៌មានរំខាន ព័ត៌មានការយាយីការត្រួតពិនិត្យរបស់រដ្ឋាភិបាលនិងបណ្តាញ internet បណ្តាញបច្ចេកវិទ្យា បណ្តាញទំនាក់ទំនងនិងវិធានការគ្រប់គ្រងសន្តិសុខព័ត៌មានផ្សេងៗដែលធ្វើឲ្យសេវាកម្មមានការរាំងស្ទះជាដើមដែលមិនអាចបំពេញតាមតំរូវការរបស់អ្នកបាន។

៣.ស្ថិតនៅក្រោមការគ្រប់គ្រងដ៏ស្មោះត្រង់របស់្រកុមហ៊ុនOPPOដោយសារតែកត្តាមួយចំនួនដូចជា បញ្ហាការថែរក្សាប្រព័ន្ធ system តាមបែបធម្មតាឬបន្ទាន់ បញ្ហាឧបករណ៌ឬsystem និង បញ្ហាប្រព័ន្ធបណ្តាញព័ត៌មាននិងសវត្ថិភាពទិន្នន័យ។

6.ភាពឯកជន

យើងគោរពនិងប្តេជ្ញាការពារភាពឯកជនរបស់អ្នក។ សូមពិនិត្យមើលគោលការណ៍ភាពឯកជនរបស់យើង សម្រាប់អនុវត្តដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។

ពួកយើង(ឬភាគីទីបី អ្នកផ្សាយពាណិជ្ជកម្ម)អាចទាក់ទងអ្នកដើម្បីគោលបំណងទីផ្សារហើយនឹងផ្ញើឲ្យអ្នកនូវពត៌មានស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយលក់ឬការផ្សព្វផ្សាយពត៌មានផ្សេងៗដែលស្របទៅតាមគោលការណ៍ភាពឯកជនភាពរបស់យើង។គួររំលឹកផងដែរនោះថាការភ្ជាប់បណ្តាញនិងការបញ្ជូនទិន្នន័យរវាងអ្នកនិងគេហទំព័រនេះមិនមានសុវត្ថិភាពឬសម្ងាត់ទាំងស្រុងនោះទេ។ ព័ត៌មាននិងទិន្នន័យដែលអ្នកផ្ញើទៅគេហទំព័រនេះអាចត្រូវបានរំខានដោយអ្នកផ្សេង។្រកុមហ៊ុនOPPOមិនអាចធានាសុវត្ថិភាពឬការសម្ងាត់ទាំងស្រុងនូវការភ្ជាប់បណ្តាញនិងការបញ្ជូនទិន្នន័យ រវាងអ្នកនិងគេហទំព័រនេះបានឡើយ។

7.ដែនកំណត់នៃការទទួលខុសត្រូវនិងការបដិសេធ

្រកុមហ៊ុនOPPOមិនធ្វើការធានានូវភាពដែលអាចបន្តនិងភាពងាយស្រួលនៃគេហទំព័រនេះនិងមាតិកានិងសេវាកម្មដែលមាននៅក្នុងនោះឡើយហើយគេហទំព័រនេះនិងមាតិការបស់វាត្រូវបានផ្តល់ជូនជាលក្ខណៈបច្ចុប្បន្នភាព។

ការប្រើប្រាស់គេហទំព័រនេះនិងគេហទំព័រដែលភ្ជាប់ទៅនឹងគេហទំព័រនេះគឺជាការទទួលខុសត្រូវរបស់អ្នក។ប្រសិនបើអ្នកមិនពេញចិត្តនឹងផ្នែកទាំងអស់ឬផ្នែកណាមួយនៃគេហទំព័រនេះអ្នកអាចបញ្ឈប់ការប្រើប្រាស់គេហទំព័រទាំងស្រុងឬផ្នែកខ្លះនៃគេហទំព័រនេះ។

្រកុមហ៊ុនOPPOមិនធានានូវភាពត្រឹមត្រូវភាពពេញលេញនិងភាពជឿជាក់នៃមាតិកាដែលមាននៅលើគេហទំព័រនេះទេ។ព័ត៌មានអំពីផលិតផលឬសេវាកម្មផ្សេងៗដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រនេះរួមមានូចខាងក្រោម មុខងារផលិតផល ការតំឡើង លក្ខណៈបច្ចេកទេស មាតិកានៃសេវាកម្មដោយមិនមានដែនកំណត់នោះឡើយ។អាចនឹងមានភាពខុសគ្នារវាងប្រទេសមួយទៅប្រទេសមួយសូម្បីតែផលិតផលដូចគ្នានៅដំណាក់កាលផ្សេងៗគ្នានៃវដ្តជីវិតរបស់ផលិតផល ក្នុងនោះដែរមុខងារផលិតផល ការតំឡើង លក្ខណៈបច្ចេកទេស។ល។ ក៏អាចត្រូវបានកែតម្រូវផងដែរ ហើយ្រកុមហ៊ុនOPPO ត្រូវការពេលវេលាដើម្បីបញ្ចប់ការ update ពត៌មានដូច្នេះផលិតផលឬសេវាកម្មព័ត៌មានដែលអ្នកបានឃើញនិងអ្វីដែលអ្នកបានទិញឬក៏ផលិតផលឬសេវាកម្មដែលដាក់លក់នៅលើទីផ្សារ ប្រហែលជាអាចនឹងមានភាពខុសគ្នា។

្រកុមហ៊ុនOPPOនឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោលដោយចៃដន្យ ករណីពិសេសឬទម្រង់ណាមួយនៃការខូចខាតទេហើយក៏មិនទទួលខុសត្រូវចំពោះការខាតបង់ដោយប្រយោលផងចំពោះការបាត់បង់ប្រាក់ចំណេញ ប្រាក់ចំណូល ទិន្នន័យ និងការប្រើប្រាស់ទិន្នន័យឡើយ។

្រកុមហ៊ុនOPPOនិងដៃគូទទួលខុសត្រូវទាំងស្រុងចំពោះការខូចខាតឬការបាត់បង់ដែលកើតឡើងដោយសារការប្រើប្រាស់គេហទំព័រនេះមិនត្រូវលើសពីចំនួនសរុបនៃថ្លៃសេវាការជាវឬថ្លៃសេវាដ៏ទៃដែលទាក់ទងនឹងការប្រើប្រាស់សេវាកម្មណាមួយនៃគេហទំព័រនេះឡើយ។

តំបន់ខ្លះនៃយុត្តាធិការមិនអនុញ្ញាតឱ្យមានដែនកំណត់នូវការទទួលខុសត្រូវទេ ដូច្នេះដែនកំណត់ខាងលើអាចមិនអនុវត្តចំពោះអ្នកឡើយ។

8.អំណាចច្បាប់ដែលអាចអនុវត្តបាននិងផ្សេងទៀត

ការសន្និដ្ឋានការអនុវត្តការបកស្រាយនិងការដោះស្រាយវិវាទនៃកិច្ចព្រមព្រៀងប្រើប្រាស់នេះត្រូវដោះស្រាយដោយច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន។

កិច្ចព្រមព្រៀងប្រើប្រាស់នេះត្រូវបានចុះហត្ថលេខានៅទីក្រុងតុងគាន់ខេត្តក្វាងទុង។ប្រសិនបើមានវិវាទណាមួយកើតឡើងរវាងភាគីទាំងពីរទាក់ទងនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងប្រើប្រាស់នេះភាគីទាំងពីរគួរប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះតាមរយៈការចរចារគ្នា។ប្រសិនបើការចរចារបស់ភាគីទាំងពីរមិនបានជោគជ័យភាគីណាមួយក៍បានអាចប្តឹងទៅតុលាការប្រជាជនដែលមានអំណាចលើកន្លែងដែលកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខានោះ។

ជជែកផ្ទាល់

ជជែកផ្ទាល់

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក
ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

1800201873

ហៅទៅកាន់ជំនួយការ

1800201873

ម៉ោងធ្វើការ៖ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសៅរ៍ ម៉ោង08:30 ព្រឹក

ដល់ម៉ោង 17:30 ល្ងាច (លើកលែងតែថ្ងៃបុណ្យជាតិធំៗ)។

Service Center

មជ្ឈមណ្ឌល​សេវាកម្ម